ខេត្តព្រះសីហនុ ៖ លោក សួន សុខណា មេបញ្ជាការផ្នែកសឹងរងស្រុកស្ទឹងហាវ លោកអធិការនគរបាលស្រុក លោកអភិបាលស្រុក ព្រមទាំងលោកមេឃុំអូរត្រេះ លោកមេភូមិ កាលពីព្រឹកថ្ងៃទី១៤ មីនា ២០១៦ បាននាំយកអំណោយរបស់សប្បុរសជនទៅជូនដល់ក្រុមគ្រួសាររងគ្រោះដោយសារអគ្គិភ័យបំផ្លាញផ្ទះនាពេលកន្លងមក ស្ថិតនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
អំណោយដែលអាជ្ញាធរស្រុកស្ទឹងហាវនាំយកមកជូនប្រជាពលរដ្ឋនាពេលនេះ រួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ព្រមទាំងប្រាក់ចំនួន២០០.០០០រៀល ផងដែរ ។
ក្រុមគ្រួសារដែលរងគ្រោះដោយអគ្គិភ័យបំផ្លាញលំនៅឋានគ្មានសល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរស្រុកស្ទឹងហាវ ក៏ដូចជារាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រជានិច្ច ៕
ចែករំលែកព័តមាននេះ