ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​៨​នាក់​ប៊ិះ​គ្រោះថ្នាក់ដល់ជីវិត​​ ដោយ​​រក​សោ​ទ្វារ​មិនឃើញ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហាង​លក់​សម្លៀក​បំពាក់​មួយ​កន្លែង​ដែល​មា​នទី​តាំងនៅ​ម្តុំ​ផ្សារ​តា​ប៉ា​ង​យីហោ «​ឌី​យ៉ា​ម៉​ង់​» បាន​បង្ក​ការ​ភ្ញាក់ផ្អើល​បន្ទាប់​​ពី​មាន​ករណី​ទុ​ស្សេ​ខ្សែភ្លើង​ក្នុង​ហាង បណ្តាល​ឱ្យ​ឆេះ​ខោអាវ និង​ស្បែកជើង​អស់​ជិត​១០០% ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៥ មីនា ២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​១៣៦ កែង​ផ្លូវ​៥១ ចំណុច​ហាង​លក់​សម្លៀក​បំពាក់​បុរស​ឌី​យ៉ា​ម៉​ង់ ស្ថិត​នៅ​ក្នុងផ្ទះ​លេខ​៤០Eo ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

តាម​ប្រភព​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុគ្គលិក​ក្នុង​ហាង​មាន​ទាំងអស់​៨​នាក់ (​ប្រុស​៥) កំពុង​ដេក​លង់លក់ ។ មួយសន្ទុះ ស្រាប់តែ​មាន​ផ្សែង​ហ៊ុយ​ចេញ​មក​ពី​ខាងក្រោយ​ផ្ទះ ផ្អើល​ដល់​ម្ចាស់​ហាង និង​បុគ្គលិក​នាំ​គ្នា​រត់​មក និង​រក​កូនសោ​ចាក់​ទ្វារ​រត់​ចេញ តែ​រក​មិន​ឃើញ​​ទៀត ព្រោះ​ភ័យ​ស្លន់ស្លោ និង​ផ្សែង​ហ៊ុយ​ខ្លាំង​ពេក ហើយ​ក៏​ត្រូវ​អ្នក​ជិតខាង​នាំ​គ្នា​ជួយ​អន្តរាគមន៍​យក​បំពង់​ពន្លត់​មក​វាយ​ឱ្យ
របូត​​​សោ ទើប​នាំ​គ្នា​រត់​ចេញ​មក​បាន ។

ក្នុង​ហេតុការណ៍​នោះ គេ​ឃើញ​មាន​រថយន្ត​ពន្លត​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​អស់​រយៈពេល​ជាង​២​ម៉ោង តាំងពី​ម៉ោង​៣ និង​៣០​នាទី ទៀប​ភ្លឺ​រហូត​ដល់​ម៉ោង​០៥ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ដ​ដេ​ល ។