ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ៗ! ថ្ងៃសីល​សែន​សំណាង​មែន​ឆ្នាំ​ទាំង​១២​សុទ្ធតែ​ជា​ឆ្នាំ​មាស

2 ឆ្នាំ មុន

ស្តេច​ហោរ​ចិន​សែ​ប្រាប់​ថា មហា​ឆ្នាំ​ទាំង​១២​លេខ​នាំ​ហេង​៣៣៣៣​សុទ្ធតែ​ជា​កំពូល​ឆ្នាំ​មាន​លាភ​មានសំណាង ង៉ូ​វ​ហេង​ល្អ​ខ្លាំង​ណាស់​នៅ​ក្នុង​ថ្ងៃសីល​ស្អែក​នេះ លោក​អ្នក​សម្បូរ​លុយ​ចាយ រាសី​ឡើង​ខ្ពស់​ហួស​ផុត​គ្រោះ​ស៊យ មាន​តែ​លុយ​ធំ លាភ​ខ្លាំ សំណាងល្អ​ហូរ​ចូល​ជុំ​ជិត​លើក​ដួងជីវិត​ស្ថិត​លើ​ភ្នំ​មាស ភ្នំ​ប្រាក់ ។…

ស្តេច​ហោរ​ចិន​សែ​ប្រាប់​ថា មហា​ឆ្នាំ​ទាំង​១២​លេខ​នាំ​ហេង​៣៣៣៣​សុទ្ធតែ​ជា​កំពូល​ឆ្នាំ​មាន​លាភ​មានសំណាង ង៉ូ​វ​ហេង​ល្អ​ខ្លាំង​ណាស់​នៅ​ក្នុង​ថ្ងៃសីល​ស្អែក​នេះ លោក​អ្នក​សម្បូរ​លុយ​ចាយ រាសី​ឡើង​ខ្ពស់​ហួស​ផុត​គ្រោះ​ស៊យ មាន​តែ​លុយ​ធំ លាភ​ខ្លាំ សំណាងល្អ​ហូរ​ចូល​ជុំ​ជិត​លើក​ដួងជីវិត​ស្ថិត​លើ​ភ្នំ​មាស ភ្នំ​ប្រាក់ ។ នៅ​ថ្ងៃសីល​ស្អែក​នេះ​លោក​អ្នកមាន​ឫទ្ធិ​មាន​អំណាច មានទ្រព្យ​សម្បត្តិ​មហាសាល និង​មាន​គេ​ស្រឡាញ់​រាប់អាន​គ្រប់​ទិស​ទី ។ ការងារ​ទាំងឡាយ​រីក​ចម្រើន​លឿន​ទៅ​មុខ​ដូច​តំណក់ទឹកភ្លៀង​ធ្លាក់​ពីលើ​មេឃ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា គូ​ស្វាមីភរិយា កំលោះ ក្រមុំ មេម៉ាយ ពោះម៉ាយ​មាន​តែ​ភាព​ផ្អែមល្ហែម និង​ស្រស់ស្រាយ​រកគ្នា​កាន់តែ​ខ្លាំង ។

អ្វី​ដែល​ឆ្នាំ​ទាំង​១២​ទទួល​បាន​នៅ​ក្នុង​ថ្ងៃសីល​ស្អែក​នេះ​មាន​៖
ជោគ​លាភ : នឹង​នាំ​មក​នូវ​លាភសក្ការៈ គិត​ប្រកបការងារ​អ្វី​ៗ​តែងតែ​សម្រេច​ដូច​សេចក្តី​ប្រាថ្នា​គ្រប់​ប្រការ ។
កិត្តិយស : បើ​ប្រលង​អ្វីមួយ​នឹង​បាន​ជាប់​ដូច​សេចក្តី​ប្រ​ថ្នា បើ​នៅ​ទំនេរ នឹង​មានការ​ងារ​ធ្វើ បើ​មាន​ស្រាប់​ហើយ នឹង​បាន​ឡើង​តំណែង​ខ្ពស់​ជាក់​ជា​មិន​ខាន ។
កេរ្តិ៍ឈ្មោះ : នឹង​បាន​ទទួល​សេចក្តី​និយម​រាប់អាន លើកតម្កើង មុខមាត់​ពី​មនុស្ស​គ្រប់​មជ្ឈដ្ឋាន​ការងារ ឬ​នៅ​ក្នុងផ្ទះ​ជាទី​ពេញចិត្ត​ដល់​ខ្លួនឯង និង​អ្នក​ដទៃ ។
សេចក្តីសុខ : នឹង​បាន​ជួប​ប្រទះ​សេចក្តី​ស្នេហា​ដ៏​បរិសុទ្ធ ចំណែក​អ្នកមាន​គូ​ហើយ នឹង​មាន​បុត្រ​មាស​គួរ​ជាទី​ស្រលាញ់​ពេញចិត្ត ពោរពេញ​ទៅ​ដោយ​សិរី​សួស្តី​សុភមង្គល​ដ៏​ត្រចះត្រចង់ ។

ឆ្នាំជូត សម្បត្តិ​មហាសេដ្ឋី មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ ចំពោះ​ឆ្នាំជូត បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ និង​ផ្លែផ្កា​ឆ្លើយ​តប​មក​វិញ​គាប់ប្រសើរ​ផង​ដែរ ហើយ​រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​ចូល លុយកាក់​ហូរ​ចូល​ច្រើន អាច​នឹង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​មុខ​ហាង​តែ​ម្តង ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សុខ​សប្បាយ​ជា​រៀង​រហូត ។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំឆ្លូវ សម្បត្តិ​សំពៅ​ហ្លូ​ង មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ លោក​អ្នកមាន​លាភ​មាន​ជ័យ មានសំណាង​ល្អ​ហូរ​ចូល មាសប្រាក់​ចូល​មក​ច្រើន​ៗ ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​មេឃ​ស្រឡះ​ល្អ​ណាស់ សម្រាប់​អ្នក​ចង់​ចេញ​ដើរ​កម្សាន្ត​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ជា​និច្ច ។

ឆ្នាំខាល សម្បត្តិ​មហាសេដ្ឋី លោក​អ្នកមាន​លាភ មាន​ជ័យ មាន​លុយ​ចូល​មក​ហូរហៀរ រាល់​ការងារ​រក​ទទួលទាន លុយកាក់​ហូរ​ចូល​ដូច​ទឹកបាក់​ទំនប់ គួរ​ណា​ប្រញាប់​រូតរះ​ប្រមូល​លាភសក្ការៈ​ទុកដាក់​ឱ្យ​ល្អ ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ពុំ​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ទេ ។ ឯ​បញ្ហា​ស្នេហា​កំលោះ ក្រមុំ បើ​លោក​អ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត ។

ឆ្នាំថោះ សម្បត្តិ​គហបតី​ជាន់ខ្ពស់ មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ ។ ចំពោះ​ឆ្នាំថោះ ការ​រក​ទទួលទាន​គ្រប់​ច្រកល្ហក ជួប​តែ​សុខ​សប្បាយ​ទទួល​លាភ​ជ័យ និង​ប្រាក់​កាស​ហូរ​ចូល​គ្រប់​ទិស​ទី ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សុខ​ចម្រើន ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ លោក​អ្នក​កុំ​សោះអង្គើយ​ត្រូវ​រវាសរវៃ​ដៃជើង ព្រោះ​បើ​មិន​ដូច្នេះ​ទេ​ទ្រព្យ​លាភ ដែល​បម្រុង​ធ្លាក់​ដល់​ដៃ​នឹង​ត្រូវ​បោល​ហួស​ធ្លាក់​ទៅ​លើ​អ្នក​ដទៃ​វិញ​ជាក់​ជា ពុំខាន ។ រីឯ​បញ្ហា​ស្នេហា បើ​ពុំ​ទាន់​មាន​គូគាប់ ពេល​នេះ​គឺជា​ឱកាសល្អ​បំផុត​ក្នុង​ការ​ស្វែងរក​មិត្ត​១០០​ឆ្នាំ​ប្រចាំជីវិត ។

ឆ្នាំរោង សម្បត្តិ​ទេវតា មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ រាល់​ការងារ​រក​ទទួលទាន​របស់​អស់លោក​អ្នក មាន​លាភ​ចូល​ជា​លំដាប់ មុខ​តំណែង​ក៏​ឡើង​ខ្ពស់ ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សុខ និង​សប្បាយ​គ្រប់​វេលា ។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ និង​មានការ​ចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ ។

ឆ្នាំម្សាញ់ សម្បត្តិ​មហាសេដ្ឋី មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ ចំពោះ​អ្នក​កើត​ឆ្នាំ​នេះ រាល់​ការងារ​រក​ទទួលទាន​ទទួល​បាន​លាភ​ផល​យ៉ាង​ក្រាស់ក្រៃ ។ សម្រាប់​ការ​រកស៊ី​ជួញដូរ​វិញ មានការ​ទិញ​ចូល លក់​ចេញ​ចំណេញ​លើសលប់ ហើយ​ពិសេស​នោះ​បើ​មានការ​បើក​របរ​ថ្មី​ៗ​ផង គឺ​ពិតជា​ល្អ​ប្រពៃ​បំផុត ។ ការ​ធ្វើ​ដំណើរ​ទី​ជិត ទី​ឆ្ងាយ ជួប​តែ​សេចក្តីសុខ ក្សេមក្សាន្ត​តាម​ដងផ្លូវ​ជា​និច្ច ។ រីឯ​បញ្ហា​ស្នេហា​មាន​តែ​សុភមង្គល​ល្អ​ប្រពៃ​ណាស់ ។

ឆ្នាំមមី សម្បត្តិ​ដំណាក់​សំពៅ​ហ្លូ​ង ង៉ូ​វ​ហេង​ល្អ​សម្បូរ​លុយ​ចាយ​ហូរហៀរ បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី តែង​ផ្តល់​ផល​ល្អ និង​ផ្លែផ្កា​ឆ្លើយ​តប​មក​វិញ​គាប់ប្រសើរ​ណាស់ ហើយ​រាល់​ការងារ​រក​ទទួលទាន មាន​លាភ​ចូល លុយកាក់​ហូរ ចូល​ច្រើ​ន អាច​នឹង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​មុខ​ហាង​តែ​ម្តង ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា មេឃ​ស្រឡះ​ល្អ​ណាស់​សម្រាប់​អ្នក​ចង់​ចេញដំណើរ​ដើរ​កម្សាន្ត ។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា ។

ឆ្នាំមមែ សម្បត្តិ​អភិជន សម្បូរ​សម្បត្តិ​ហូរហៀរ ការ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​ជួប​តែ​សុខ​សប្បាយ​ទទួល​លាភ​ជ័យ និង​ប្រាក់​កាស​គ្រប់​ទិស​ទី ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មិន​មាន​អ្វី​ជា​បញ្ហា​នោះ​ទេ​។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ លោក​អ្នក​កុំ​សោះអង្គើយ​ត្រូវ​រវាស​រវៃដៃ ជើង ព្រោះ​បើ​មិន​ដូច្នេះ​ទ្រព្យ​លាភ​ដែល​បម្រុង​ធ្លាក់​ដល់​ដៃ​នឹង​ត្រូវ​បោល ហួស​ធ្លាក់​ទៅ​លើ​អ្នក​ដទៃ​វិញ​ជាក់​ជា​ពុំខាន ។ រីឯ​បញ្ហា​ស្នេហា បើ​ពុំ​ទាន់​មាន​គូគាប់ ពេល​នេះ​គឺជា​ពេលវេលា​ល្អ​បំផុត​ក្នុង​ការ​ស្វែងរក​គូជីវិត ។

ឆ្នាំវក សម្បត្តិ​មហាមន្ត្រី មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី តែង​ផ្តល់​ផល​ល្អ និង​ផ្លែផ្កា​ឆ្លើយ​តប​មក​វិញ​គាប់ប្រសើរ​ផង​ដែរ ហើយ​រាល់​ការងារ​រក​ទទួលទាន មាន​លាភ​ចូល លុយកាក់​ហូរ​ចូល​ច្រើន អាច​នឹង​មាន​អ្នក​នាំ​ប្រាក់​មក​អោយ​ដល់​ក្នុងផ្ទះ ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ល្អ​ណាស់ ។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់ ។

ឆ្នាំរកា សម្បត្តិ​គេ​ហិប​តី​ជាន់ខ្ពស់ មានសម្បត្តិ​សម្បូរ រាល់​ការងារ​រក​ទទួលទាន​ថ្ងៃនេះ​លោក​អ្នក​ទទួល​បាន​លាភ​ផល​យ៉ាង​ក្រាស់ក្រៃ ។ សម្រាប់​ការ​រកស៊ី​ជួញដូរ​វិញ មានការ​ទិញ​ចូល លក់​ចេញ​បាន​ផល​ចំណេញ​កប់​ក្តោង ហើយ​ពិសេស​នោះ បើ​មានការ​បើក​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​ប្រពៃ​បំផុត ។ ការ​ធ្វើ​ដំណើរ​ទី​ជិត ទី​ឆ្ងាយ ជួប​តែ​សេចក្តីសុខ ក្សេមក្សាន្ត​ជា​និច្ច ។ រីឯ​បញ្ហា​ស្នេហា​មាន​តែ​សុភមង្គល​ក្នុង​ជីវិត​គ្រួសារ ។

ឆ្នាំច សម្បត្តិ​សេដ្ឋី​រយ​លាន មាន​លាភ មាន​ជ័យ មាន​លុយ​ហូរហៀរ ។ ការ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​ជួប​តែ​សុខក្សេមក្សាន្ត​បាន​លាភ​បាន​ជ័យ មាសប្រាក់​ហូរ​ចូល​គ្រប់​ទិស​ទី ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​ជួប​តែ​មនុស្ស​ល្អ​ៗ និង​សុខ​សប្បាយ​ជា​និច្ច​និរន្តរ៍ ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ លោក​អ្នក​កុំ​សោះអង្គើយ​ត្រូវ​រវាសរវៃ​បន្តិច ព្រោះ​បើ​មិន​ដូច្នោះ​ទេ លាភ​ទ្រព្យ លាភ​មាស លាភ​ប្រាក់ ដែល​បម្រុង​ធ្លាក់​ដល់​ដៃ​ហើយ នឹង​ត្រូវ​បោល​ហួស​ធ្លាក់​ទៅ​លើ​អ្នក​ដទៃ​វិញ ។ រីឯ​បញ្ហា​ស្នេហា បើ​លោក​អ្នក​ពុំ​ទាន់​មាន​គូគាប់ ពេល​នេះ​គឺជា​ឱកាសល្អ​បំផុត​ក្នុង​ការ​ស្វែងរក​មិត្ត ១០០​ឆ្នាំ ។

ឆ្នាំកុរ សម្បត្តិ​អភិជន​មាន​លុយ​វាល់​លាន ង៉ូ​វ​ហេង​ល្អ​សម្បូរ​លុយ​ចាយ​ហូរហៀរ ។ បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​ឆ្លើយ​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ហើយ​រាល់​ការងារ​រក​ទទួលទាន​មាន​លាភ មានសំណាង មាសប្រាក់​ហូរ​ចូល​មហាសាល ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​មេឃ​ស្រឡះ​ល្អ​ណាស់ ។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ