ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀលធ្លាក់ថ្លៃធៀបនឹងលុយបាតថៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរបានធ្លាក់ថ្លៃបន្តិចនៅថ្ងៃនេះ ធៀបនឹងប្រាក់បាតថៃ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរបានធ្លាក់ថ្លៃបន្តិចនៅថ្ងៃនេះ ធៀបនឹងប្រាក់បាតថៃ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ បាតថៃ ទិញចូល ១២២ រៀល និងលក់ចេញរហូត ១២៣ រៀល    ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ១២១ រៀល ហើយលក់ចេញតែ ១២២ រៀលប៉ុណ្ណោះ ។

ថ្ងៃនេះផងដែរ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀត ថាតើមានអត្រាយ៉ាងណា ៖ ១ ដុល្លារអាមេរិកស្មើនឹង ៤០៧៤ រៀល ខណៈដែល ១ អឺរ៉ូ ទិញចូល ៤៧០០ រៀល លក់ចេញ ៤៧៤៧ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៩១ រៀល លក់ចេញ ៣០២១ រៀល ។

ទន្ទឹមនេះ ហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរ គឺ ១យន់ចិន ទិញចូល ៦៣២ រៀល លក់ចេញ ៦៣៨ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៥៨៧ រៀល លក់ចេញ៣៦២៣ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៤១ រៀល លក់ចេញ ៣៤៤ រៀល ។ ជាមួយគ្នានេះ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០០៣ រៀល លក់ចេញ ៣០៣៣ រៀល ខណៈ ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕

         

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ