ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡានក្រុង​​​ជួបគ្រោះនៅ​ជំរាលភ្នំ​នេ​ប៉ា​ល់ ​ឆក់យកជីវិត​​អ្នកដំណើរ​ជិត៣០​នាក់

2 ឆ្នាំ មុន

នេប៉ាល់ ៖ អ្នកដំណើរ​យ៉ាង​ហោច​ណាស់​២៨​នាក់​បាន​ស្លា​.​ប់ និង​ជា​ច្រើន​នាក់​ទៀតរ​​​ងរ​បួស បន្ទាប់​ពី​រថយន្តក្រុង​មួយ​គ្រឿង​បើក​

នេប៉ាល់ ៖ អ្នកដំណើរ​យ៉ាង​ហោច​ណាស់​២៨​នាក់​បាន​ស្លា​.​ប់ និង​ជា​ច្រើន​នាក់​ទៀតរ​​​ងរ​បួស បន្ទាប់​ពី​រថយន្តក្រុង​មួយ​គ្រឿង​បើក​ធ្លាក់​ជំរាលភ្នំ ស្ថិត​នៅ​ភាគ​ពាយ័ព្យ ប្រទេស​នេ​ប៉ា​ល់​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប៉ូ​លី​ស​ប៉ា​គី​ស្ថាន​។

ហេតុការណ៍​ដ៏​រ​ន្ធ​.ត់​នេះ​កើតឡើង​កាលពី​ថ្ងៃ​អង្គារ ទី​១២ តុលា ​ម្សិលមិញ​។ មុន​ពេល​កើតហេតុ រថយន្តក្រុង​បាន​ធ្វើ​ដំណើរ​កាត់​ស្រុក Mugu ហើយ​នៅ​ពេល​​បើក​​ចេញពី​ផ្លូវ ក៏​បាន​ធ្លាក់​ចុះ​ពី​ជំរាលភ្នំ​តែម្តង ។

មូលហេតុ​នៃ​គ្រោះ​អកុសល​នោះ​មិន​ត្រូវ​បាន​គេ​ដឹង​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​មាន​សេចក្តីរាយការណ៍​ខ្លះ​បាន​លើក​ឡើង​ថា រថយន្តក្រុង​ប្រហែលជា​មាន​បញ្ហា​ហ្វាំង ។

ប៉ូ​លី​ស​នេ​ប៉ា​ល់​បាន​ចាប់ធ្វើការ​ស៊ើបអង្កេត​ដើម្បី​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​។ ពួក​គេ​និយាយ​ថា អ្នកដំណើរ​ជា​ច្រើន​នាក់​នៅ​លើ​រថយន្ត​ប្រហែល​ធ្វើ​ដំណើរ​ទៅ​ផ្ទះ បន្ទាប់​ពី​ប្រារព្ធ​ពិធីបុណ្យ​សាសនា Dashain ចប់​។

មនុស្ស​ជា​ច្រើន​បានរ​.​ងរ​បួស និង​ត្រូវ​បាន​ដឹក​តាម​យន្តហោះ​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ក្បែរ​នោះ​។

សូម​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​តែង​កើត​មាន​ញឹកញាប់​នៅ​ក្នុង​ប្រទេស​នេ​ប៉ា​ល់ ដែល​ជា​ធម្មតា​គ្រោះថ្នាក់​កើតឡើង​ដោយសារ​បញ្ហា​ផ្លូវ​មិនល្អ ឬ​បញ្ហា​យានយន្ត​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ