ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី១៤ មីនា២០១៦ បន្ទាប់ពីបញ្ចប់ការសាកសួរក្នុងសំណុំរឿងរំលោភសេពសន្ថវៈ ដែលបានប្រព្រិត្តកាលពីចុងសប្ដាហ៍មុន ទៅលើនារីម្នាក់អាយុ១៧ឆ្នាំចំនួន២ដង ។
មន្រ្តីនគរបាលស្រុករុក្ខគិរីបានឱ្យដឹងថា ជនសង្ស័យឈ្មោះវឿន ដាវី អាយុ២៣ឆ្នាំ ។ ក្នុងសកម្មភាពចាប់រំលោភនោះ គឺកាលពីវេលាម៉ោង០៩យប់ថ្ងៃទី១១ មីនា ស្ថិតនៅក្នុងចំការដំឡូងមួយកន្លែង ក្នុងភូមិប្រឡាយ១៨ ឃុំស្ដុកប្រវឹក ពេលដែលនាងដើរចេញពីរោងការ ត្រឡប់ទៅផ្ទះម្នាក់ឯងនាពេលយប់ ។ ជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១២ មីនា បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះ។
បើតាមប្រភពពីនារីរងគ្រោះថា នៅម៉ោងកើតហេតុ នាងបានដើរត្រឡប់ទៅផ្ទះវិញ លុះនាងដើចេញពីរោងការបានប្រហែល២០០ម៉ែត្រ ស្រាប់តែឈ្មោះដាវី ដើរទៅតាមពីក្រោយ ចាប់ក្រៀកច្របាច់.កនាងអូសចូលចម្ការដំឡូងមីចាប់សម្រាត រួចរំលោភតែម្តង ។ នាងបញ្ជាក់ថា ខណៈនោះត្រូវនាងស្រែកឱ្យគេជួយដែរ តែត្រូវជននោះវាយនាងឱ្យសន្លប់ ។ លុះបន្តិចក្រោយមក ទើបនាងដឹងខ្លួន ហើយក៏ស្រែកឱ្យគេជួយ ។
ចែករំលែកព័តមាននេះ