ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ឃាតកម្ម​​នៅ​​ក្នុង​កាស៊ីណូពិភព​ថ្មី សមត្ថកិច្ច​ឃាត់​ខ្លួន​​​​ជន​សង្ស័យ៤នាក់​

10 ឆ្នាំ មុន

ខេត្តស្វាយរៀង ​៖ ​​ក្រោយ​ពី​សមត្ថកិច្ច​ទទួល​​បាន​​ព័ត៌មាន​ថា​ មាន​មនុស្ស​ស្លាប់​នៅ​កា​​ស៊ីណូ​ពិភព​ថ្មី​​ បន្ទប់​លេខ​៣០៣​ ​រួច​មក ​​កម្លាំង​សមត្ថកិច្ច​ដែល​ដឹក​នាំ​ដោយ​​លោក​ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​

ខេត្តស្វាយរៀង ​៖ ​​ក្រោយ​ពី​សមត្ថកិច្ច​ទទួល​​បាន​​ព័ត៌មាន​ថា​ មាន​មនុស្ស​ស្លាប់​នៅ​កា​​ស៊ីណូ​ពិភព​ថ្មី​​ បន្ទប់​លេខ​៣០៣​ ​រួច​មក ​​កម្លាំង​សមត្ថកិច្ច​ដែល​ដឹក​នាំ​ដោយ​​លោក​ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​ និង​លោក​វរ​​សេនីយ៍​ឯក កុយ សុភាព ស្នងការ​រង​នគរបាល​ខេត្ត​​ ​​​​ចុះ​​ទៅ​ដល់​កន្លែង​កើតហេតុ​ ដើម្បី​ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​​​សព ​​កាល​ពី​​វេលា​ម៉ោង​​៩យប់​ថ្ងៃ​ទី១៣​ ​មីនា​ ២០១៦ ស្ថិត​នៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ។​

ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ ​​​ចុះ​​ពិនិត្យ​ និង​​ធ្វើ​កោសល្យវិច័យ​​ឃើញ​នៅ​​​លើ​ដង​ខ្លួន​​សព​មាន​​ស្លាក​ស្នាម​ ​និង​ឆែកឆេរ​​​នៅក្នុង​បន្ទ​ប់​ ​លោក​ព្រះរាជអាជ្ញា​ បាន​បញ្ជា​​​ឱ្យ​សមត្ថកិច្ច​ឃាត់​ខ្លូ​ន​ជន​សង្ស័យ​​ជា​ជនជាតិ​វៀតណាម​​ចំនួន​៤​នាក់​យក​ទៅ​សួរ​នាំ​ ​​។

​សព​ជន​រង​គ្រោះ​មិន​​​ត្រូវ​​បាន​គេ​ស្គាល់​​អត្តសញ្ញាណ​នោះទេ ​ភេទប្រុស ជា​ជនជាតិវៀតណាម ត្រូវ​​បាន​សមត្ថកិច្ច​​​នាំ​យក​​​ទៅ​តម្កល់​ទុក​នៅ​វត្ត​ពោធិ​ថ្មី​ ហៅ​វត្ត​បា​វិត ​ដើម្បី​ស្រាវជ្រាវ​រក​ក្រុម​គ្រួសា​រយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

ព័ត៌មាន​លម្អិត​មាន​ផ្សាយជូន​នៅ​លើទំព័រ​​កាសែត​កោះសន្តិភាព​