ខេត្តក្រចេះ ៖ លោក ថៃ រតនៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យកប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដាក់នៅក្នុងទិវាវប្បធម៌ជាតិ៣ មីនា ក្នុងគោលបំណងដើម្បីឲ្យយុវជន-យុវតី យល់ដឹងពីអត្តសញ្ញាណវប្បធម៌ជាតិ និងជំរុញឲ្យយុវជនខិតខំចូលរួមការអភិរ័ក្សលើកស្ទួយសក្កានុពលវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីសំដៅទៅរកវឌ្ឍនភាពជាតិ មិនឲ្យយុវជនលង់ជ្រៅទៅនឹងវប្បធម៌បរទេស ។
មានប្រសាសន៍លើកឡើងបន្តនៅក្នុងសាលមហោស្រពខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៤ មីនា ក្នុងពិធីប្រារព្ឋទិវាវប្បធម៌ជាតិ៣មីនា ក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ» ដោយមានការចូលរួមពីមន្ត្រីក្រោមឱវាទនៃគណៈអភិបាលខេត្ត ព្រមទាំងយុវសិស្ស និស្សិត ច្រើនរាយនាក់ចូលរួមផងដែរនោះ លោក ថៃ រតនៈសត្យា បានសម្តែងការកោតសរសើរដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក្រោមការទំនុកបម្រុងនិងយកចិត្តទុកដាក់បន្ថែមពីលោកអភិបាលខេត្ត បានធ្វើឲ្យរបាំមួយចំនួនរបស់ខេត្ត ឈានទទួលបានលទ្ឋផលចំណាត់ថ្នាក់លេខ៣ លើការប្រកួតប្រជែងនៅទូទាំងប្រទេស សម្រាប់ឆ្នាំ២០១៦នេះ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ