ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានមែន! ​​ចិន​៧​នាក់ប្រមូលផ្តុំគ្នា​លេងល្បែង​​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ ជនជាតិ​ចិន​៧​នាក់​​ដែល​បាន​ប្រព្រឹត្ត​ល្បែងស៊ីសង​ដោយ​ខុសច្បាប់ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ការដ្ឋាន​នគរបាល​ខេត្តក្រចេះ ចុះ​​បង្ក្រាប​ដោយ​ឃាត់ខ្លួន​និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន ធ្វើឡើងកាលពីសៀ​ល​ថ្ងៃ​ទី​១១ ​តុលា ឆ្នាំ​២០២១ ។ លោក​វរសេនីយ៍ឯក…

ខេត្តក្រចេះ ​៖ ជនជាតិ​ចិន​៧​នាក់​​ដែល​បាន​ប្រព្រឹត្ត​ល្បែងស៊ីសង​ដោយ​ខុសច្បាប់ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ការដ្ឋាន​នគរបាល​ខេត្តក្រចេះ ចុះ​​បង្ក្រាប​ដោយ​ឃាត់ខ្លួន​និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន ធ្វើឡើងកាលពីសៀ​ល​ថ្ងៃ​ទី​១១ ​តុលា ឆ្នាំ​២០២១ ។

លោក​វរសេនីយ៍ឯក គុណ សុ​ភ័​ណ្ឌ ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រេ​ហ្ម​ទណ្ឌ​បាន​ឲ្យ​ដឹង​ថា​ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ លន់ សុ​ផាត ស្នងការ​នគរបាល​ខេត្តក្រចេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរ​បាល​ស្រុក​ស្នួល ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក គុណ សុ​ភ័​ណ្ឌ ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​សម្រប​សម្រួល​នីតិវិធី​ដោយ​លោក រ៉ា បូ​រ៉ា​ន់​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តក្រចេះ បាន​ចុះធ្វើការ​បង្ក្រាប​ករណី ល្បែងស៊ីសង​ខុស​ច្បាប់ (​បៀរ​ម៉ា​ជាំ​ង​) ០១​កន្លែង នៅ​ចំណុចរ​វៀងជ័យ ភូមិ​ថ្នល់ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ ក្នុង​នោះ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​០៧​នាក់ ស្រី​០១​នាក់ ព្រមទាំង​ដកហូត​វត្ថុ​តាង តុ​ម៉ា​ស៉ី​ន​ចែក​បៀរ និង​បៀរ​(​ម៉ា​ជាំ​ង​)​មួយ​ចំនួន​ទៀត​ ។

គួរ​បញ្ជាក់​ថា ​បច្ចុប្បន្ន​អ្នក​ប្រ​ព្រឹ​ត្រ​ល្បែង​ទាំង​០៧​នាក់​ខាងលើ ​កំពុង​ត្រូវ​បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​ និង​បញ្ជូន​ទៅ​កា​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ដើម្បី​ធ្ចើ​ការ​សាកសួរ​តាម​និ​រិ​វិធី​ ។ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ