ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វះកាត់​បញ្ចុះទម្ងន់​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម

10 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​វេជ្ជសាស្ត្រ​របស់​អង់គ្លេស​ឈ្មោះ The Lancet Diabetes& Endocrinology បាន​អះអាង​ថា ការ​វះកាត់​បញ្ចុះទម្ងន់​ខ្លួន​អាច​ជួយ​ឱ្យ​បុគ្គល​ធាត់​ៗ​កាត់​បន្ថយ​គ្រោះ​ហានិភ័យ​

ការ​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​វេជ្ជសាស្ត្រ​របស់​អង់គ្លេស​ឈ្មោះ The Lancet Diabetes& Endocrinology បាន​អះអាង​ថា ការ​វះកាត់​បញ្ចុះទម្ងន់​ខ្លួន​អាច​ជួយ​ឱ្យ​បុគ្គល​ធាត់​ៗ​កាត់​បន្ថយ​គ្រោះ​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២​បាន​ប្រហែលជា​៨០​ភាគរយ ។ លើស​ទម្ងន់​ខ្លួន​ឬ​រាង​កាយ​មាន​សភាព​ធាត់​ខ្លាំង គឺជា​កត្តា​ហានិភ័យ​ចម្បង​នៃ​ជំងឺ​ទឹកនោម​ផ្អែ​ល​ប្រភេទ​-២ ។

ប្រើប្រាស់​កំណត់​ត្រា​សុខភាព​ពី Clinical Practice Research Datalink នៃ​ចក្រភព​អង់គ្លេស ពួក​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ King’s College London​បាន​វាយតម្លៃ​ពី​ប្រសិទ្ធភាព​នៃ​និ​តិ​វិធី​បញ្ចុះទម្ងន់​បណ្តោះអាសន្ន​ដោយ​ការ​វះកាត់​ទៅ​លើ​ការ​អភិវឌ្ឍ​របស់​ជំងឺ​ទឹកនោមផ្អែម ។

រយៈពេល​១២​ឆ្នាំ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​ឃើញ​មាន មនុស្ស​ធំ​ដែល​ធាត់​ជ្រុល​២១៦៧​នាក់​បាន​វះកាត់​បញ្ចុះទម្ងន់​ខ្លួន​មួយ​លើក​ក្នុង​ចំណោម​ការ​វះកាត់​របស់​ពួក​គេ​៣​លើក ។

អំឡុង​ពេល​ពិសោធ អ្នក​ស្រាវជ្រាវ​បាន​កត់ត្រា​ឃើញ​មាន​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​៣៨​នាក់ ក្នុង​ចំណោម​អ្នក​ដែល​វះកាត់​បញ្ចុះទម្ងន់​។ ប្រៀបធៀប​ទៅ​នឹង​ក្រុម​១៧៧​នាក់​ផ្សេង​ទៀត គឺថា អត្រា​កើត​ជំងឺ​ទឹកនោមផ្អែម​របស់​ក្រុម​វះកាត់​បញ្ចុះទម្ងន់​ត្រូវ​បាន​កាត់​បន្ថយ​ប្រមាណ​ជា ៨០​ភាគរយ បើ​ទោះជា​បូក​បញ្ចូល​កត្តា​ហានិភ័យ​សំខាន់​ៗ​មួយ​ចំនួន​មាន​ដូច​ជា លើស​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល លើសឈាម​និង​ជក់បារី​ក​ជាដើម ។

វេជ្ជបណ្ឌិត Jacques Himpens មក​ពី​សាកលវិទ្យាល័យ​មន្ទីរពេទ្យ Saint Pierre ក្រុង​ព្រុ​ច​សែ​ល​ថ្លែង​ថា​៖ «​ថ្វីបើ​លទ្ធផល​លើក​នេះ​បាន​ជួយ​ឱ្យ​យើង​បោះ​ជំហាន​កាន់តែ​កៀក​នឹង​វិធីសាស្ត្រ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​ដោយ​ការ​វះកាត់​ក្តី ប៉ុន្តែ​មាន​សំណួរ​ជា​ច្រើន​ដែល​យើង​នៅ​ពុំ​ទាន់​ឆ្លើយ​បាន ។ ដូច្នេះ យើង​ត្រូវ​រក​ភស្តុ​តាង​បន្ថែម​ទៀត​មក​បញ្ជាក់​នូវ​ការ​ពិត​» ៕