ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​មហន្តរាយ​ទឹកជំនន់​ដ៏​អាក្រក់ ​មនុស្ស​យ៉ាង​តិច​​១៥​នាក់​ត្រូវ​​បាត់​បង់​ជីវិត​​​នៅ​ចិន

2 ឆ្នាំ មុន

អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​ចិន​ម្នាក់​អះអាង​កាលពី​ថ្ងៃ​ទី​១២ ខែ​​តុលា​ ឆ្នាំ​២០២១នេះថា មនុស្ស​យ៉ាងតិច​១៥​នាក់ បាន​​បាត់បង់​ជីវិត ដោយសារ​ទឹកជំនន់​ដ៏​អាក្រក់ នៅ​ភាគ​ខាងជើង​

ប្រទេស​ចិន ៖ អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​ចិន​ម្នាក់​អះអាង​កាលពី​ថ្ងៃ​ទី​១២ ខែ​​តុលា​ ឆ្នាំ​២០២១នេះថា មនុស្ស​យ៉ាងតិច​១៥​នាក់ បាន​​បាត់បង់​ជីវិត ដោយសារ​ទឹកជំនន់​ដ៏​អាក្រក់ នៅ​ភាគ​ខាងជើង​ចិន តែ​អណ្ដូងរ៉ែ​ធ្យូងថ្ម​ភាគច្រើន​នៅ​ទីនោះ​ដែល​មុន​នេះ​ត្រូវ​បិទ បាន​បើក​វិញ​ហើយ​។

ខេត្ត​សាន់​ស៊ី ​ជា​ខេត្ត​មួយ​តាម​ធម្មតា​ជួប​ប្រទះ​នឹង​ភាពរាំងស្ងួត​នោះ កាលពី​ស​ប្ដា​ហ៍​មុន​ក្នុងអំឡុងពេល​ត្រឹម​៥​ថ្ងៃ កម្រិត​ទឹកភ្លៀង​​មាន​ដល់​៣​ដង​ខ្ពស់​ជាង​កម្រិត​ទឹកភ្លៀង តាម​លក្ខណៈ​ធម្មតា សម្រាប់​ខែតុលា​ទាំងមូល​។ នៅ​មុខ​សារព័ត៌មាន​លោក​ WANG QIRUI អ្នក​ទទួលខុសត្រូវ​ម្នាក់ នៃ​ផ្នែក​សង្គ្រោះ​ខេត្ត​សាន់​ស៊ី ​បញ្ជាក់​ថា មនុស្ស​១៥​នាក់​បាន​ស្លា.ប់​ក្រោយ​គ្រោះ​មហន្តរាយ ហើយ​មនុស្ស​៣​នាក់​ទៀត​នៅ​តែ​បាត់​ខ្លួន​។ អគារ​ ឬ​ផ្ទះ​មិន​តិច​ជាង​១៩.០០០​ខ្នង​ទេ​រង​ការ​បំផ្លាញ និង​១៨.០០០​ខ្នង​ទៀត​រង​ការ​ខូ​ត​ខាត​ធ្ងន់ធ្ងរ​។ ប្រជាជន​យ៉ាងតិច​១២០.០០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​។

ខាង​ផ្នែក​សេដ្ឋកិច្ច​វិញ​ក្នុង​ចំណោម​អណ្ដូងរ៉ែ​ធ្យូងថ្ម ប្រមាណ​ជា​៦០​កន្លែង​របស់​ខេត្ត​នេះ ដែល​ត្រូវ​ផ្អាក​សកម្មភាព​ឥឡូវ​នៅ​សល់​តែ​៤​​កន្លែង​ទៀត​ទេ​ដែល​នៅ​បិទ​។ ការ​ផ្អាក​ផលិតកម្ម​នៅ​អណ្ដូងរ៉ែ​ធ្យូងថ្ម​ទាំងនេះ នាំ​ឲ្យ​មាន​ភាព​កាន់តែ​អាក្រក់​ថែម​ទៀត ក្នុង​ពេល​​ដែល​ផលិតកម្ម​អគ្គិសនី​ចិន ជួប​ការ​ផ្គត់ផ្គង់​មិន​បាន​គ្រប់គ្រាន់​ស្រាប់​ដោយសារ សេចក្ដី​ត្រួ​វ​ការ​អគ្គិសនី​ខ្លាំង​សម្រាប់​ឧស្សាហកម្ម ក្នុង​ដំណាក់កាល​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក​។ ធ្យូងថ្ម​តាម​ធម្មតា​ធានា​ដល់​៦០%​នៃ​ផលិតកម្ម​អគ្គិសនី​របស់​ចិន​។ ការ​ផ្ដាច់​ភ្លើង​កើត​មាន​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​កន្លង​ទៅ ក្នុង​តំបន់​ជា​ច្រើន ដែល​បណ្ដាល​ឲ្យ​ស្ទះ​ដល់​សកម្មភាព​ឧស្សាហកម្ម​។

ប្រឈម​មុខ​នឹង​កង្វះខាត​អគ្គិសនី អាជ្ញាធរ​ចិន ផាត់​ចោល​មួយ​ឡែក​សិន​មហិច្ឆតា​របស់​ខ្លួន ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ