រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីបើកសន្និសីទថ្នាក់ជាតិស្តីពីការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ” អង្គការមីក្រូហិរញ្ញវត្ថុគឺមិនមែនជារបស់រដ្ឋទេ ។ ការអោយលុយទៅប្រជាជនខ្ចីគឺ ដោយមិនបានពិនិត្យអោយគ្រប់ជ្រុងជ្រោយ ហាក់ដូចជាមានគម្រោង ដូចជាអោយខ្ចីជិះលេង ហើយបន្ទាប់មក គ្មានលុយសងគឺរិបអូសយកផ្ទះសម្បែងគ្នា។ អង្គការ និងបុគ្គលដែលធ្វើខុសច្បាប់មួយចំនួនគឺមិនអោយរួចពីសំណាញ់ច្បាប់ ។ ដូចជាករណីថ្មីៗដែលប្រជាជនជាប់ប្រាក់ជាង៧២ម៉ឺនរៀល ហើយគ្នាយកលុយទៅសងបែរជាធនាគារធ្វើហាក់ដូចជាមិនព្រមទទួល គឺមានបំណងចង់រិបអូសផ្ទះគ្នាតែម្តង។ បានភរិយាខ្ញុំយកលុយទៅសងនិងធ្វើអន្តរាគមន៌ទើបបានរួចផុតពីការរិបអូស។
អស់លោកមន្រ្តី សមត្ថកិច្ចកុំសូវចេះតែទៅជូួយធនាគារធ្វើបាបប្រជាពលរដ្ឋយើង។ ធនាគារ ឬមីក្រូហិរញ្ញវត្ថុបែបនេះត្រូវពិនិត្យឡើងវិញជាបន្ទាន់។ទន្ទឹមនឹងនេះ ក៏មានក្រុមហ៊ុនភ្នាក់ងារហិរញ្ញវត្ថុមួយចំនួនធានាអោយការប្រាក់ខ្ពស់រហូតដល់ ១២% នេះគឺសូមប្រជាពលរដ្ឋប្រយ័ត្នប្រយែងបំផុត ការពិតគ្មានធនាគារណាធ្វើបែបនេះទេ នេះគឺជាការល្បួងដែលមានគ្រោះថ្នាក់ខ្លាំងណាស់។
ខ្ញុំកំពុងពិនិត្យទីលើភ្នាក់ងារហិរញ្ញវត្ថុបែបនេះ ដែលកំពុងអូសទាញពលរដ្ឋយើងអោយធ្លាក់ក្នុងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ។ អ្នកណាក៏ដោយ ទោះបីតំណាងរាស្រ្តក៏ដោយ បើឃោសនាភូតបោកប្រាស់ពលរដ្ឋ គឺត្រូវប្រឈមមុខនឹងច្បាប់ដូចគ្នា។ ចំពោះបក្សនយោបាយនានាដែលកំពុងឃោសនា សន្យាថានឹងលុបចោលនូវបំណុលទាំងអស់នោះគឺជាឃោសនាបំពានលើបទបញ្ញត្តិជាក់ស្តែងលើហិរញ្ញវត្ថុ គឺត្រូវចាប់ខ្លួនតែម្តង ដើម្បីចៀសវាងការធ្វើនយោបាយប្រជាភិថុត។”
ចែករំលែកព័តមាននេះ