រាជធានីភ្នំពេញ ៖ លោកយាយអនាថាម្នាក់ មានអាយុប្រហែល៧០ឆ្នាំ បានខ្យល់គរដួលស្លាប់ភ្លាមៗនៅជិតជញ្ជាំងផ្ទះរបស់ប្រជាពលរដ្ឋមួយកន្លែង កាលពីវេលាម៉ោង០៩ និង៣០នាទីយប់ថ្ងៃទី១៣ មីនា ២០១៦ ស្ថិតនៅផ្លូវបេតុងលេខ៩៣ ក្នុងក្រុម៣៣ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ លោកយាយរងគ្រោះមានឈ្មោះម៉ៅ ជាជនអនាថា ស្នាក់នៅតាមផ្លូវកន្លែងកើតហេតុខាងលើ ។
បើតាមប្រភពឱ្យដឹងថា លោកយាយខាងលើ បានមករស់នៅទីនេះបានរយៈពេលជាង១ឆ្នាំហើយ ហើយលោកយាយគ្មានបងប្អូន និងសាច់ញាតិទេ ដោយគាត់ត្រូវបានអ្នកជិតខាងឱ្យបាយ និងចំណីហូបជារៀងរាល់ថ្ងៃ ។
លុះមកដល់ថ្ងៃកើតហេតុ ដោយសារតែលោកយាយមានជំងឺប្រចាំកាយផង គឺដេកនៅនិងកន្លែងងើបមិនរួច គឺគិតតែដេកមិនហូបអ្វីទាំង ហើយក៏មានក្មេងៗនៅក្នុងភូមិ បានទៅជួយចងមុងឱ្យគាត់ដេក ស្រាប់តែភ្ញាក់ផ្អើលឃើញលោកយាយរឹងដៃរឹងជើង លែងដកដង្ហើមទៅហើយ បានរត់ទៅប្រាប់អ្នកជិតខាងឱ្យមកមើល ទើបដឹងថា លោកយាយបានស្លាប់បាត់ទៅហើយ ។
ចែករំលែកព័តមាននេះ