រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានបានឱ្យដឹងមុននេះបន្តិចថា មានបុរសម្នាក់បានធ្វើអត្តឃាតដោយលោតសម្លាប់ខ្លួនពីលើផ្ទះល្វែងជាន់ទី២ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអ្នកជិតខាងមកចោមរោមមើលយ៉ាងច្រើនកុះករនៅរសៀលថ្ងៃទី១៣ មីនា ២០១៦ នេះ ស្ថិតនៅផ្ទះលេខ១៥១ ផ្លូវលេខ១៦៣ សង្កាត់ទូលទំពូងទី២ ខណ្ឌចំការមន ។
ប្រភពបន្តថា ជនរងគ្រោះមានអាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជាន់ទី២កន្លែងកើតហេតុខាងលើ មូលហេតុដែលបុរសរូបនេះធ្វើអត្តឃាតលោតសម្លាប់ខ្លួននោះមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែគេសង្ស័យថា ប្រហែលជាបែកថ្នាំទើបធ្វើបែបនេះ សំណាងល្អ មិនបណ្តាលឱ្យស្លាប់នោះទេ គ្រាន់តែរបួសធ្ងន់បាក់ជើង ត្រូវក្រុមគ្រួសារដឹកតាមរ៉ឺម៉កម៉ូតូបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ