ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​យុវជន​៤​នាក់​ភ្លាម​ៗ ក្រោយ​ឃើញ​សកម្មភាព​ស្តែង​ៗ​តាម​ផ្លូវ​ទល់មុខ​ព្រ​លាន​យន្តហោះ

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្មេង​ទំនើង​ចំនួន​៤​នាក់​បាន​ជិះ​ម៉ូតូ​បង្ហោះ​នៅ​តាម​ដងផ្លូវ ហើយ​ក៏​ត្រូវ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ ឃាត់ខ្លួន​បាន​ភ្លាម​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ទំនើង​ចំនួន​៤​នាក់​បាន​ជិះ​ម៉ូតូ​បង្ហោះ​នៅ​តាម​ដងផ្លូវ ហើយ​ក៏​ត្រូវ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ ឃាត់ខ្លួន​បាន​ភ្លាម​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២១ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ទល់មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា យុវជន​ទាំង​៤​នាក់​ខាងលើ​នេះ បាន​ជិះ​ជិះ​ម៉ូតូ​២​គ្រឿង ដោយ​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា​បី​ត ពណ៌​ស ពាក់​ស្លាក​លេខ 1HN-0790 និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក ស្កុប​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កែប​1B-8238​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ ចុះ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន លុះ​រហូត​ដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​ឃើញ​យុវជន​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង បាន​បង្ហោះ​ម៉ូតូ​យ៉ាង​អនាធិបតេយ្យ ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍ ឃាត់ខ្លួន​​យុវជន​ទាំង​៤​នាក់​នេះ​បាន​ភ្លាម​ៗ រួច​យក​ទៅ​សួរនាំ​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ព្រម​រទាំង​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២ នាំ​យក​យុវជន​ទាំង​៤​នាក់​ទៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​កា​កាប​២ ដើម្បី​សួរនាំ តែ​យុវជន​ទាំង​៤​នាក់​នោះ​មិន​ព្រម​សារភាព​ថា ខ្លួន​ពិតជា​បាន​បង្ហោះ​ម៉ូតូ​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២ ក៏​បាន​បញ្ជូន​យុវជន​ទាំង​៤​នាក់ រួម​ទាំង​ម៉ូតូ​ចំនួន​២​គ្រឿង ទៅ​ផ្នែក​ជំនាញ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ