ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្រ្ត៣យ៉ាង បង្កើនអរម៉ូនរីករាយនៅក្នុងរាងកាយ

2 ឆ្នាំ មុន

សេរ៉ូតូនីនគឺជាអរម៉ូនគ្រប់គ្រងទៅលើអារម្មណ៍របស់យើងឱ្យយើងសប្បាយចិត្ត ងងុយគេង ចងចាំ និង រៀននូវអ្វីដែលថ្មី។ ប្រសិនបើអរម៉ូននេះមានបរិមាណទាប អ្នកនឹងមានអារម្មណ៍កើតទុក្ខនិងអាចឈានទៅដល់ការបាក់ទឹកចិត្ត ឬ​ Depression។ ពេលដែលវាចុះទាប…

សេរ៉ូតូនីនគឺជាអរម៉ូនគ្រប់គ្រងទៅលើអារម្មណ៍របស់យើងឱ្យយើងសប្បាយចិត្ត ងងុយគេង ចងចាំ និង រៀននូវអ្វីដែលថ្មី។ ប្រសិនបើអរម៉ូននេះមានបរិមាណទាប អ្នកនឹងមានអារម្មណ៍កើតទុក្ខនិងអាចឈានទៅដល់ការបាក់ទឹកចិត្ត ឬ​ Depression។ ពេលដែលវាចុះទាប គេមានថ្នាំសម្រាប់បង្កើន តាមរយៈការលេប។ តែថ្ងៃនេះ អ្នកនឹងបានស្គាល់ពីវិធីសាស្រ្តងាយៗ ក្នុងការបង្កើនអរម៉ូននេះដោយខ្លួនអ្នកផ្ទាល់ មិនចាំបាច់លេបថ្នាំ។

១. ហាត់ប្រាណ

ការដើរ ការរត់ ការហែលទឹក ឬសកម្មភាពហាត់ប្រាណផ្សេងៗទៀត ត្រូវបានបង្ហាញថាធ្វើឱ្យអារម្មណ៍របស់អ្នកប្រសើរឡើង។ ការធ្វើលំហាត់ប្រាណធ្វើឱ្យ សរសៃឈាមបេះដូងបង្កើនកម្រិតសេរ៉ូតូនីននៅក្នុងខួរក្បាល។ ការធ្វើលំហាត់ប្រាណ ៣០នាទីគឺគ្រប់គ្រាន់ដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍ល្អនិងធ្វើឱ្យអារម្មណ៍របស់អ្នកប្រសើរឡើង។

២. ញ៉ាំអាហារដែលផ្តល់សុខភាពល្អ

ពេលខ្លះអ្នកមិនមែនមានអារម្មណ៍ពិបាកចិត្តអ្វីនោះទេ អ្នកគ្រាន់តែឃ្លានប៉ុណ្ណោះ។ សេរ៉ូតូនីនអាចទទួលបានពីអាហារមួយចំនួន ដូចជាស៊ុត ចេក ទឹកដោះគោ និងសូកូឡា។ អាហារទាំងនេះមានទ្រីបតូផាន (Tryptophan) ដែលធ្វើអោយឱ្យអារម្មណ៍អ្នកប្រសើរឡើង។

៣. ម៉ាស្សា

ការសិក្សាបង្ហាញថា ការម៉ាស្សាបង្កើនអារម្មណ៍រីករាយរបស់អ្នក ២៨%។ ការម៉ាស្សាពីមនុស្សជាទីស្រលាញ់ ឬ អ្នកជំនាញ ជាពិសេសជាមួយប្រេងក្រអូប គឺនឹងធ្វើឱ្យអារម្មណ៍របស់អ្នករីករាយ។ តាំងពីដើមមកមិនដែលមានអ្នកម៉ាស្សាទាំងកើតទុក្ខនោះទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ