ចោរលួចម៉ូតូពលរដ្ឋ ពីផ្សារព្រំ ខេត្តប៉ៃលិន ទៅជាប់អន្ទាក់សមត្ថកិច្ចស្រុកកំរៀង ខេត្តបាត់ដំបង
- ប៉ៃលិន
ខេត្តប៉ៃលិន៖ មន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានឱ្យដឹងថា នៅវេលាម៉ោង ៩ និង ២០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១…
ខេត្តប៉ៃលិន៖ មន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានឱ្យដឹងថា នៅវេលាម៉ោង ៩ និង ២០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១…
ខេត្តប៉ៃលិន៖ មន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានឱ្យដឹងថា នៅវេលាម៉ោង ៩ និង ២០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានទទួលពាក្យបណ្តឹងករណីបាត់ម៉ូតូ ចំនួន ១គ្រឿង នៅចំណុចបន្ទប់ជួល ក្រោយសាលាឯកជនមួយ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពីយុវជនម្នាក់ ឈ្មោះ ឡេង សុភា ភេទប្រុស អាយុ ២៧ឆ្នាំ ជាកសិករ មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបានបាត់ម៉ូតូមួយគ្រឿង ម៉ាក Honda Zoomer-X ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1P-7488។
ប្រភពបន្តទៀតថា នៅវេលាម៉ោង ១ និង៣០នាទីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ គាត់បានជិះម៉ូតូចេញទៅទិញមីកំប៉ុងហូប ហើយក៏ជិះមកវិញ ដោយចាក់សោកម៉ូតូ ទុកក្រោមជណ្ដើរផ្ទះ រួចក៏ឡើងទៅលើផ្ទះចូលគេងនៅខាងក្នុងបន្ទប់ លុះព្រឹកឡើង ស្រាប់តែបាត់ម៉ូតូ រកមិនឃើញ ទើបដឹងថា មានចោរចូលលួច។
ប្រភពបញ្ជាក់ថា ក្រោយទទួកពាក្យបណ្ដឹងពីម្ចាស់ម៉ូតូខាងលើ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ស្រុកសាលាក្រៅ បានសុំការសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីជួយស្រាវជ្រាវរកមុខជនសង្ស័យ លុះមកដល់វេលាម៉ោង ១១ និង ៣០នាទី ថ្ងៃទី១១ ខែតុលានេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បានចំនួន ០២នាក់ និងម៉ូតួចំនួន ០១គ្រឿង នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
លោកអធិការស្រុកសាលាក្រៅ បានបញ្ជាក់ថា ជនសង្ស័យទាំង ២នាក់ គឺទី១-ឈ្មោះ វិមុត សិរី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ទី២-ឈ្មោះ ម៉េង គឹមឡុង ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្រោយឃាត់ខ្លួន កម្លាំងសមត្ថកិច្ចជំនាញអធិការស្រុកសាលាក្រៅ បានយកជនសង្ស័យទាំង ២នាក់ និងវត្ថុតាងខាងលើ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ នីយ៉ា
ចែករំលែកព័តមាននេះ