ខេត្តកំពត ៖ ជនសង្ស័យ៤នាក់ បានត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ក្រោយការឃាត់ខ្លួនពាក់ព័ន្ឋធ្វើសកម្មភាពដាក់កុងត្រូលជជុះ ដើម្បីទារលុយពីរថយន្តដឹកឈើ នៅក្នុងភូមិស្រែវាល ឃុំត្រពំាងភ្លំាង ស្រុកឈូក ។
សេចក្តីរាយការណ៍បានបន្តថា បុរសទំាង៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១១ មីនា ២០១៦នោះ ជាបុគ្គលិកអង្គការអភិរក្សការពារធនធានធម្មជាតិនិងសត្វព្រៃ ឈ្មោះ វ៉ឹត សុភ័គ្រ អាយុ៣៧ឆ្នាំ , គង់ ហុន អាយុ៤០ឆ្នាំ , ញ៉ឹង ប៊ុនណេត អាយុ ៣២ឆា្នំ និងឈ្មោះ ខេង រឹម អាយុ៣១ឆា្នំ អ្នកទំាង៤រស់នៅក្នុងភូមិល្អាង ស្រុកដងទង់ និងមានលិខិតបញ្ជាបេសកកម្មជាបុគ្គលិកអង្គការអភិរក្សខាងលើ ចុះថ្ងៃទី១៩ មករា ២០១៦ ហើយលិខិតនេះនឹងផុតកាលកំណត់នៅថ្ងៃទី២០ មិថុនា ២០១៦ ៕
ចែករំលែកព័តមាននេះ