ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ទូរស័ព្ទ​ដៃ​យូរ​ឆ្នាំ​បង្កើន​ហានិភ័យ​មហារីក​ខួរក្បាល

10 ឆ្នាំ មុន

ក្រុម​អ្នក​ស្រាវជ្រាវ​ស៊ុ​យ​អែ​ត​បាន​អះអាង​ថា បណ្តា​បុគ្គល​ដែល​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ចាប់ពី​២៥​ឆ្នាំ​ឡើង​ទៅ​ប្រឈម​នឹង​ហានិភ័យ​កើត​ជំងឺមហារីក​ខួរក្បាល​៣​ដង​ធៀប​នឹង​អ្នក​ប្រើ​តិច ។

ក្រុម​អ្នក​ស្រាវជ្រាវ​ស៊ុ​យ​អែ​ត​បាន​អះអាង​ថា បណ្តា​បុគ្គល​ដែល​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ចាប់ពី​២៥​ឆ្នាំ​ឡើង​ទៅ​ប្រឈម​នឹង​ហានិភ័យ​កើត​ជំងឺមហារីក​ខួរក្បាល​៣​ដង​ធៀប​នឹង​អ្នក​ប្រើ​តិច ។

វេជ្ជបណ្ឌិត Lennart Hardell អ្នកដឹកនាំ​ការ​សិក្សា​មក​ពី​សាកលវិទ្យាល័យ​មន្ទីរពេទ្យ University Hospital ក្រុង Orebro ប្រទេស​ស៊ុ​យ​អែ​ត​បាន​ថ្លែង​ក្នុង​បទ​សម្ភាស​ថា ហានិភ័យ​គឺ​ខ្ពស់​ជាង​៣​ដង​ក្រោយ​ពី​ប្រើប្រាស់​ទូរស័ព្ទ​អស់​រយៈពេល​២៥​ឆ្នាំ ។ យើង​អាច​មើលឃើញ​បញ្ហា​នេះ​បាន​យ៉ាង​ច្បាស់ ។

ការ​ពិសោធ​លើ​មនុស្ស​១​ពាន់​៣៨០​នាក់​រក​ឃើញ​ថា អ្នក​ដែល​ប្រើ​ទូរស័ព្ទ​ចន្លោះ​ពី​២០-២៥​ឆ្នាំ​ប្រឈម​នឹង​ការ​ដុះ​សាច់​ក្នុង​ខួរក្បាល​ជិត​ទ្វេ​ដង​ខណៈ​អ្នក​ប្រើ​លើស​ពី​២៥​ឆ្នាំ​ឡើង​ទៅ ការ​ប្រឈម​គឺ​មាន​ជាង​៣​ដង ។ ក្រុម​អ្នក​ស្រាវជ្រាវ​ពន្យល់​ថា ទូរស័ព្ទ​បាន​បញ្ចេញ​នូវ​ថាមពលរលក​ហ្វ្រេ​កង់ ដែល​អាច​ត្រូវ​បាន​ស្រូប​យក​ដោយ​បណ្តា​ជាលិកា​នៅ​កៀក​បំផុត​នឹង​ទូរស័ព្ទ ។ ចំពោះ​ក្មេង​ៗ​គឺ​ងាយ​នឹង​រង​គ្រោះ​បំផុត នេះ​ពីព្រោះ​ក្បាល​របស់​ពួក​គេ​មាន​ទំហំ​តូច លលាដ៍​ស្តើង និង​លក្ខណៈ​ចម្លង​អគ្គិសនី​មាន​កម្រិត​ខ្ពស់ ។

យ៉ាងណា​ក៏​ដោយ លទ្ធផល​ខាងលើ​នេះ​ហាក់​ផ្ទុយ​គ្នា​ស្រឡះ​នឹង​ការ​រក​ឃើញ​ពី​លើក​មុន​ដែល​ដឹកនាំ​ដោយ​ភ្នាក់ងារ​អន្តរជាតិ​សម្រាប់​ការ​ស្រាវជ្រាវ​ពី​ជំងឺមហារីក ។ ការ​សិក្សា​ស្រាវជ្រាវ​ដែល​ផ្តល់​មូលនិធិ​ដោយ​បណ្តា​ក្រុមហ៊ុនទូរស័ព្ទ​ដៃ​និង​ចេញផ្សាយ​ក្នុង​ឆ្នាំ​២០១០ បរាជ័យ​មិន​បាន​រក​ឃើញ​ភ័ស្តុតាង​រឹង​មាំ​ណាមួយ​ដែល​បញ្ជាក់​ថា ទូរស័ព្ទ​ចល័ត​បង្កើន​ហានិភ័យ​ដុះ​សាច់​ក្នុង​ខួរក្បាល​នោះ​ឡើយ ៕