ក្រោកឈរឱ្យបាន9ដងក្នុងមួយមោ៉ងជួយសុខភាពល្អប្រសើរ
តាមការសិក្សាមួយបានឱ្យដឹងថា បុគ្គលវ័យចំណាស់អាចទទួលបានអត្ថប្រយោជន៍យ៉ាងធំធេងពីការបំបែកពេលវេលាទំនេរពេញមួយថ្ងៃរបស់ខ្លួនតាមរយៈការក្រោកឈរឱ្យញឹកញាប់ ។

សាស្ត្រាចារ្យស្រាវជ្រាវ Luis B. Sardinha មកពីមន្ទីរពិសោធន៍ «លំហាត់ប្រាណនិងសុខភាព» នៃសាកលវិទ្យាល័យ Lisbon ប្រទេសព័រទុយហ្គាល់បានថ្លែងថា ជារបកគំហើញទូទៅមួយ បណ្តាបុគ្គលវ័យចំណាស់គួរក្រោកឈរឱ្យបាន៩ដងអំឡុងពេលអង្គុយ១ម៉ោង ។ តាមពិតទៅ សកម្មភាពតួយ៉ាងដូចជា ការក្រោកឈរនេះអាចជាផ្លូវមួយឆ្ពោះទៅរកការធ្វើឱ្យល្អប្រសើរនូវការបំពេញមុខងារនៃរាងកាយមនុស្សវ័យចាស់ ។
តាមរយៈព្រឹត្តិបត្រ Journals of Gerontology លោក Sardinha និងសហការីរបស់ខ្លួនបានបង្ហាញថា ការស្រាវជ្រាវលើកមុនបានភ្ជាប់សកម្មភាពរាងកាយនិងភាពសមសួនក្នុងចំណោមមនុស្សវ័យចំណាស់ទៅនឹងឯករាជ្យភាពរាងកាយ ដែលជាប់ទាក់ទិននឹងការជួយឱ្យប្រសើរនូវគុណភាពជីវិតក៏ដូចជាបញ្ចុះការបង់ថ្លៃលើលំហែទាំសុខភាព ។
សាស្ត្រាចារ្យរូបនេះបន្ថែមថា យ៉ាងណាក៏ដោយ ការណែនាំឱ្យមនុស្សចាស់អនុវត្តតាមទ្រឹស្តីសុខភាព ហាត់ប្រាណជាមធ្យមរាល់ថ្ងៃឬចូលរួមក្នុងកម្មវិធីហាត់ប្រាណជាផ្លូវការណាមួយនោះ ជានិច្ចកាលមិនមែនជារឿងដែលងាយស្រួលធ្វើឡើយ ។
ការពិនិត្យតាមដានលើបុគ្គលវ័យពី៦៥ឆ្នាំទៅ៩៤ឆ្នាំចំនួន២១៥នាក់បានរកឃើញថា ការក្រោកឈរច្រេើនដងអំឡុងពេលអង្គុយនៅមួយកន្លែងនិងការធ្វើសកម្មភាពពីកម្រិតមធ្យមទៅច្រើនជាប់ពាក់ព័ន្ធនឹងការបំពេញមុខងាររបស់រាងកាយ ។ ការធ្វើសកម្មភាពរាងកាយពីកម្រិតមធ្យមទៅខ្លាំងនឹងជួយឱ្យរាងកាយបំពេញមុខនាទីកាន់តែល្អប្រសើរ ។
លោកសាស្ត្រាចារ្យដដែលបាននិយាយទៀតថា ទិន្នន័យរបស់យើងលើកនេះបង្ហាញថា មានអ្នកស្ម័គ្រពិសោធន៍តែមួយចំនួនតូចប៉ុណ្ណោះដែលបំពេញបានតាមការណែនាំ ហាត់ប្រាណ៣០នាទីក្នុងមួយថ្ងៃ ៕
ចែករំលែកព័តមាននេះ