ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនអង់គ្លេស AstraZeneca ពិសោធន៍ថ្នាំព្យាបាលកូវីដ ១៩បានជោគជ័យ

2 ឆ្នាំ មុន

ការពិសោធន៍ថ្នាំព្យាបាលកូវីដ ១៩ នៅដំណាក់កាលចុងក្រោយរបស់ក្រុមហ៊ុនផលិតថ្នាំអង់គ្លេស AstraZeneca ទទួលបានជោគជ័យ។

ការពិសោធន៍ថ្នាំព្យាបាលកូវីដ ១៩ នៅដំណាក់កាលចុងក្រោយរបស់ក្រុមហ៊ុនផលិតថ្នាំអង់គ្លេស AstraZeneca ទទួលបានជោគជ័យ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃច័ន្ទនេះ។

ក្រុមហ៊ុន AstraZeneca បាននិយាយថា ថ្នាំឈ្មោះ AZD7442 អាចកាត់បន្ថយការវិវត្តន៍របស់ជំងឺទៅរកភាពធ្ងន់ធ្ងរ ឬការស្លា.ប់បាន ៥០ភាគរយ សម្រាប់អ្នកជំងឺដែលមានរោគសញ្ញាដំបូងមិនលើសពី ៧ថ្ងៃ។

ការព្យាបាលរបស់ AstraZeneca តាមរយៈការចាក់ គឺជាថ្នាំដំបូងដែលក្រុមហ៊ុននេះប្តេជ្ញាសម្រេចឲ្យបាននូវថ្នាំការពារ និងថ្នាំព្យាបាលសម្រាប់ជំងឺកូវីដ ១៩បន្ទាប់ពីមានការពិសោធន៍ជាច្រើនដង។ ថ្នាំ AZD7442 ត្រូវបានបង្កើតឡើងដើម្បីការពារអ្នកដែលមិនមានប្រព័ន្ធស៊ាំខ្លាំងគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងវ៉ាក់សាំង។

លោក Hugh Montgomery ប្រធានស៊ើបអង្កេតលើការពិសោធន៍បានថ្លែងក្នុងសេចក្តីប្រកាសថា “លទ្ធផលវិជ្ជមាននេះបង្ហាញថាការចាក់ថ្នាំ AZD7442 អាចដើរតួយ៉ាងសំខាន់ក្នុងការជួយប្រឆាំងនឹងជំងឺរាតត្បាតដ៏សាហាវនេះ”។

ក្រុមហ៊ុនដ៏ល្បីមួយនេះ ដែលវ៉ាក់សាំងរបស់ខ្លួនត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយទូទាំងពិភពលោក បានស្នើសុំនិយតករអាមេរិកកាលពីសប្តាហ៍មុន ដើម្បីផ្តល់ការអនុញ្ញាតិឲ្យប្រើប្រាស់បន្ទាន់នូវថ្នាំ AZD7442 សម្រាប់បង្ការ។

សូមរម្លឹកថា វីរុសកូវីដ ១៩ បានផ្ទុះឡើងដំបូងកាលពីចុងឆ្នាំ ២០១៩ ចេញពីទីក្រុងវ៉ូហានប្រទេសចិន និងបានរាតត្បាតយ៉ាងលឿនជុំវិញពិភពលោក។ រហូតមកដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១០នេះ វីរុសមរណៈនេះបានចម្លងទៅកាន់មនុស្សជាង ២១៩លាននាក់ និងផ្តា.ច់ជីវិតមនុស្សជាង ៤,៥៥លាននាក់ទូទាំងពិភពលោក៕ (យោងតាមប្រភព៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ