ខេត្តបន្ទាយមានជ័យ ៖ ភ្លៀងលាយខ្យល់កន្ត្រាក់មួយមេយ៉ាងធំ កាលពីថ្ងៃទី១១ មីនា ២០១៦ បានបង្កឱ្យផ្ទះប្រជាពលរដ្ឋចំនួន២០ខ្នង ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ រងការខូចខាតរលំ និងប៉ើងដំបូល ។
លោកឌឹម ម៉ន មេឃុំទួលពង្រ បានប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១១ មីនា ភ្លៀងលាយខ្យល់ខ្លាំង បានបោកបក់លើភូមិសាស្ត្រខាងលើ ដោយផ្ទះពលរដ្ឋសរុប២០ខ្នង បានរងការខូចខាតធ្ងន់ធ្ងរ៣ខ្នង(រលំ) និង១៧ខ្នងប៉ើងដំបូល ក្នុងនោះក៏មានសាលារៀនមួយខ្នង ក៏ប៉ើងដំបូលអស់ពាក់កណ្តាល ។ លោកមេឃុំប្រាប់បន្តថា ពុំមានមនុស្ស ឬសត្វរងគ្រោះថ្នាក់នោះទេ ។
ចែករំលែកព័តមាននេះ