ប្រជាពលរដ្ឋប្រកាន់ កម្លាំងគយចល័តប្រកែក …!
ខេត្តកំពត៖ ប្រជាពលរដ្ឋដែលជាអ្នករកស៊ីដឹកគ្រឿងទេសតាមច្រកទ្វារអន្តរជាតិព្រែកចាក កាលពីព្រឹកថ្ងៃទី១០ខែមីនា ឆ្នាំ២០១៦
ខេត្តកំពត៖ ប្រជាពលរដ្ឋដែលជាអ្នករកស៊ីដឹកគ្រឿងទេសតាមច្រកទ្វារអន្តរជាតិព្រែកចាក កាលពីព្រឹកថ្ងៃទី១០ខែមីនា ឆ្នាំ២០១៦
ខេត្តកំពត៖ ប្រជាពលរដ្ឋដែលជាអ្នករកស៊ីដឹកគ្រឿងទេសតាមច្រកទ្វារអន្តរជាតិព្រែកចាក កាលពីព្រឹកថ្ងៃទី១០ខែមីនា ឆ្នាំ២០១៦ បានលើកគ្នាប្រមាណជាង៦០នាក់បាននាំគ្នាមកកាន់ទីស្នាក់ការប្រចាំការរបស់កម្លាំងគយចល័តសាខាគយ និងរដ្ឋករខេត្តមានទីតាំងនៅភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ដើម្បីធ្វើការតវ៉ានិងសំណូមពរដល់អាជ្ញាធរស្រុក ព្រមទាំងប្រធានសាខាគយ និងរដ្ឋករខេត្តឲ្យជួយដោះស្រាយដល់ពួកគាត់ក្នុងការដឹកឥវ៉ាន់គ្រឿងទេសតាមរ៉ឺម៉ក និងតាមម៉ូតូបន្តិចបន្តួចសុំកុំឲ្យកៀបសង្កត់យកប្រាក់ពីពួកគាត់ធ្ងន់ធ្ងរពេក ដូចជាដឹកមឹកក្រៀមមួយម៉ូតូឌុប២០គីឡូក្រាម ទារលុយ២ម៉ឺនរៀលជាដើម។
បន្ទាប់ពីមានការតវ៉ានៅទីស្នាក់ការប៉ុស្តិ៍យាមរបស់កម្លាំងគយចល័តសាខាខេត្ត គេឃើញលោក អ៊ឹម ស៊ីណាត អភិបាលនៃគណៈអភិបាលស្រុកកំពង់និងរដ្ឋករខេត្តកំពតបានចុះទៅដល់កន្លែង ។ ប្រជាពលរដ្ឋជាអាជីវករផ្ទុះការតវ៉ានិងបានអញ្ជើញតំណាងអាជីវករចំនួន៣នាក់មកធ្វើការដោះស្រាយ ដោយលោកបានមានប្រសាសន៏ប្រាប់ដល់តំណាងអាជីវករដែលចូលមកដោះស្រាយសូមកុំឲ្យមានការរកស៊ីគេចពន្ធ ដែលនាំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់អាជីវករដែលប្រកបរបរបង់ពន្ធត្រឹមត្រូវតាមច្បាប់ ហើយសមត្ថកិច្ចគយរបស់លោកក៏មិនបានគាបសង្កត់អ្នករកស៊ីនោះដែរ បើសិនជាអ្នករកស៊ីដឹកទំនិញទាំងអស់ចូលមកបង់ពន្ធត្រឹមត្រូវតាមច្បាប់ ។
លោកប្រធានសាខាគយក៏បានច្រានចោលការចោទប្រកាន់របស់អាជីវករខាងលើដោយលោកបានជម្រាបប្រាប់ដល់អាជីវករថាលោក និងយកការស្នើរសុំទាំងអស់យកទៅពិភាក្សាជាមួយថ្នាក់ដឹកនាំខាងលើ និងសូមឲ្យត្រឡប់ទៅផ្ទះវិញនៅវេលាម៉ោង១២និង៣០នាទី ។សូមបញ្ជាក់ថា ប្រជាពលរដ្ឋអ្នករកស៊ីដឹកគ្រឿងទេស ជាមួយកម្លាំងគយចល័តនៅចំណុចខាងលើមិនបានបង់ពន្ធត្រឹមត្រូវតាមច្បាប់ទេ ៕
ចែករំលែកព័តមាននេះ