រាជធានីភ្នំពេញ ៖ មន្ត្រីសាលារាជធានីភ្នំពេញ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១១ មីនា នេះ ក្រុមការងារត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ដែលមានតំណាងក្រសួងមហាផ្ទៃ និងតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ដែលចូលរួមមាន មន្ត្រីអគ្គនាយកដ្ឋានដឹកជញ្ជូន និងមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះពិនិត្យយានដ្ឋានកែច្នៃដំឡើងរថយន្តចំនួន២កន្លែង ដែលគ្មានច្បាប់អនុញ្ញាត ស្ថិតនៅក្នុងខណ្ឌសែនសុខ ។
ជាក់ស្តែង នៅយានដ្ឋាន ជាង អន មានរថយន្តចំនួន១៤គ្រឿង ដែលភាគច្រើនមានស្លាកលេខ និងមានឈៀកត្រឹមត្រូវ ប៉ុន្តែរកឃើញការដំឡើងកែច្នៃរថយន្តខុសបទដ្ឋានបច្ចេកទេស ៕
ចែករំលែកព័តមាននេះ