ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀលធៀបនឹងលុយប្រទេសសំខាន់ៗ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ១១ ខែតុលា ឆ្នាំ…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៦ រៀល ខណៈដែល ១ អឺរ៉ូ ទិញចូល ៤៧១៨ រៀល លក់ចេញ ៤៧៦៥ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៧៨ រៀល លក់ចេញ ៣០០៧ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់យន់ចិន គឺ ១ យន់ចិន ទិញចូល ៦៣៣ រៀល លក់ចេញ ៦៣៩ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៦៣២ រៀល លក់ចេញ ៣៦៦៩ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៤១ រៀល លក់ចេញ ៣៤៤ រៀល ។

ថ្ងៃនេះផងដែរ ហាងឆេងប្រាក់ដុល្លារស៊ីងហ្គាពួរធៀបនឹងប្រាក់រៀលខ្មែរ គឺ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០១២ រៀល លក់ចេញ ៣០៤២ រៀល ខណៈ ១ បាតថៃ ទិញចូល ១២០ រៀល លក់ចេញ ១២២ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕ 

             

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ