រាជធានីភ្នំពេញ ៖ លោក ស្រី ចំរើន ដែលអះអាងថាខ្លួនជាតំណាងក្រុមយុវជននិងនិស្សិតមួយចំនួនមកពីសាកលវិទ្យាល័យនានា បានដាក់ពាក្យបណ្តឹងទៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងឈ្មោះ ខុម ចាន់ដារ៉ាទី ហៅ ស្រី មុំ ពីបទឆបោក ពាក់ព័ន្ឋនឹងខ្សែអាត់សំឡេងឆ្លើយឆ្លងរវាងលោក កឹម សុខា និង ស្រី មុំ ។
ជាការកត់សម្គាល់ ការដាក់ពាក្យបណ្តឹងពីសំណាក់លោក ស្រី ចំរើន ដែលរស់នៅក្នុងភូមិបូស្រង៉ែ ឃុំត្រពំាងជង ស្រុកបាកាន ខេត្តពោធិសាត់ ហើយគេហទំព័រកោះសន្តិភាពទើបទទួលបានពាក្យបណ្តឹងនៅរសៀលថ្ងៃទី១១ មីនានេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីឈ្មោះ ខុម ចាន់ដារ៉ាទី ហៅ ស្រី មុំ បានបដិសេធតាមប្រព័ន្ឋផ្សព្វផ្សាយមួយចំនួនថា សំឡេងឆ្លើយឆ្លងរវាងខ្លួន (ស្រី មុំ) និង លោក កឹម សុខានោះ មិនមែនជាសំឡេងរបស់ខ្លួនឡើយ និងបានចូលទៅបំភ្លឺនៅនាយកដ្ឋានប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃនាព្រឹកថ្ងៃសុក្រនេះផងដែរ។
គួររំលឹកថា ព្រឹកនេះ ស្រីមុំ ទៅបំភ្លឺនៅក្រសួងមហាផ្ទៃ
ចែករំលែកព័តមាននេះ