បើកការដ្ឋានស្ថាបនាផ្លូវប្រវែងជាង៣ពាន់ម៉ែត្រនៅក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានមានប្រសាសន៍ថា គ្មានការអភិវឌ្ឍណាដែលមិនរងការប៉ះពាល់នោះទេ គ្រាន់តែតិចនិងច្រើនប៉ុណ្ណោះ ថ្លែងបែបនេះ
ខេត្តកំពង់ឆ្នាំង ៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានមានប្រសាសន៍ថា គ្មានការអភិវឌ្ឍណាដែលមិនរងការប៉ះពាល់នោះទេ គ្រាន់តែតិចនិងច្រើនប៉ុណ្ណោះ ថ្លែងបែបនេះ
ខេត្តកំពង់ឆ្នាំង ៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានមានប្រសាសន៍ថា គ្មានការអភិវឌ្ឍណាដែលមិនរងការប៉ះពាល់នោះទេ គ្រាន់តែតិចនិងច្រើនប៉ុណ្ណោះ ថ្លែងបែបនេះ ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវលេខ៤០ដែលមានប្រវែងជាង៣ពាន់ម៉ែត្រ ចាប់ពីចំណុចភូមិចុងកោះ ដល់ភូមិទី៧ នៅព្រឹកថ្ងៃទី១១ មីនា ស្ថិតនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋជាង៥០០នាក់ ។
លោកអភិបាលខេត្ត បានបន្តថា ផ្លូវមួយខ្យែដែលមានប្រវែងជាង៣ពាន់ម៉ែត្រ ចាប់ផ្តើមដំណើរការស្ថាបនានាពេលនេះ មានសារសំខាន់ខ្លាំងណាស់ដោយត្រូវធ្វើឱ្យផុតពីទឹក មានខ្នងលើ១០ម៉ែត្រ និងតភ្ជាប់មាត់ទន្លេ ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ទៅកាន់ផ្លូវជាតិលេខ៥ ត្រង់ចំណុច ភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋរស់នៅតាមច្រាំងទន្លេ សូមមេត្តាយោគយល់ និងជួយចូលរួមទាំងអស់គ្នា ដើម្បីអភិវឌ្ឍខេត្ត ឱ្យមានការរីកចម្រើន និងចួលរួមប្រឡងប្រណាំង ទទួលបានជោគជ័យ និងសួមកុំចាញ់ការឃោសនាពីជនអគតិមួយចំនួន ដែលតែងតែបំផុសធ្វើឱ្យរាំងស្ទះដល់កិច្ចអភិវឌ្ឍនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ៕
ចែករំលែកព័តមាននេះ