កូនកំលោះសុខចិត្តផឹកស្រា មិនការទេប្រពន្ធ
ខេត្តកំពត ៖ ពិធីមង្គលការមួយ ដែលបានរៀបចំផ្សំផ្គុំឱ្យក្លាយទៅជាប្តី-ប្រពន្ធ កាលពីថ្ងៃទី០៩ មីនា ២០១៦ ស្ថិតនៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ដែលមានភ្ញៀវចូលរួមប្រមាណ៤០០នាក់
ខេត្តកំពត ៖ ពិធីមង្គលការមួយ ដែលបានរៀបចំផ្សំផ្គុំឱ្យក្លាយទៅជាប្តី-ប្រពន្ធ កាលពីថ្ងៃទី០៩ មីនា ២០១៦ ស្ថិតនៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ដែលមានភ្ញៀវចូលរួមប្រមាណ៤០០នាក់
ខេត្តកំពត ៖ ពិធីមង្គលការមួយ ដែលបានរៀបចំផ្សំផ្គុំឱ្យក្លាយទៅជាប្តី-ប្រពន្ធ កាលពីថ្ងៃទី០៩ មីនា ២០១៦ ស្ថិតនៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ដែលមានភ្ញៀវចូលរួមប្រមាណ៤០០នាក់ ដោយក្នុងពិធីមង្គលការខាងលើ ត្រូវមេបា ចៅមហាប្រុស-ស្រី បានរៀបចំតាមលំដាប់លំដោយ មានទាំងហែជំនូន រៀបផ្លែឈើ កាត់សក់ និងសំពះផ្ទឹម។
កូនក្រមុំខាងលើ សុំមិនបញ្ចេញឈ្មោះ ចំណែកកូនកំលោះត្រូវគេដឹងថា មានទីលំនៅមិនពិតប្រាកដ ដោយស្នាក់នៅម្តុំផ្សារធំថ្មី រាជធានីភ្នំពេញ ។
ក្នុងពិធីការនោះ ត្រូវកូនកំលោះបានអុកឡុកតាំងពីព្រឹកព្រលឹមមកម្ល៉េះ ព្រោះកូនកំលោះបានផឹកស្រា.សអស់ជាច្រើនកែវ តែក្រុមសាច់ញាតិខាងកូនក្រមុំអត់ធ្មត់រហូត ហើយកូនកំលោះដោយសារតែគេហាមមិនឱ្យផឹកស្រា បាននិយាយលើកហេតុផលផ្សេងៗ និងដោះសម្លៀកបំពាក់សម្អាងការគ្រវែងចោល និងទាញដងកាមេរ៉ាគ្រវាត់គ្រវែង យកកៅអីចោលទៅគេឯង ដោយភ្ញៀវខ្លះភ័យខ្លាចបានរត់ចេញពីរោងការធ្វើឱ្យច្របូកច្របល់ពេញកន្លែង ។
ភ្ញៀវខាងកូនក្រមុំទ្រាំលែងបាន ក៏បានវាយតប់ជាមួយកូនកំលោះមួយប្រាវ បន្ទាប់ពីផ្ទុះហិង្សាបែបនេះ កូនកំលោះបានទាញខ្សែ.កចំនួន៣ជីកន្លះចែកគ្នាស្មើភ្លាមៗនៅក្នុងរោងការ ។ ចំណែកម្តាយកូនកំលោះ ក៏ទាមទារឱ្យម្តាយកូនក្រមុំសងប្រាក់មកឱ្យវិញខ្លះភ្លាមៗ ក្នុងចំនួន១.៦០០ដុល្លារ ព្រោះបណ្ណាការនេះ បានប្រគល់ប្រាក់ជូនខាងស្រីដាច់៣.២០០ដុល្លារ ប៉ុន្តែការទាមទារខាងប្រុសចំនួនប្រាក់១.៦០០ដុល្លារទេ តែត្រូវម្តាយខាងស្រីបដិសេធ ដោយនិយាយចាត់ចែងអស់ហើយ ។
ចែករំលែកព័តមាននេះ