នាំថវិកា៤លានរៀលទៅជូនក្រុមគ្រួសារសពអតីតយោធាខេត្ត
ខេត្តមណ្ឌលគិរី ៖ ថវិកាចំនួន៤លានរៀល ត្រូវបានលោកឧត្តមសេនីយ៏ត្រី ឃិន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី និងជាប្រធានសមាគមអតីតយុទ្ឋជនខេត្ត
ខេត្តមណ្ឌលគិរី ៖ ថវិកាចំនួន៤លានរៀល ត្រូវបានលោកឧត្តមសេនីយ៏ត្រី ឃិន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី និងជាប្រធានសមាគមអតីតយុទ្ឋជនខេត្ត
ខេត្តមណ្ឌលគិរី ៖ ថវិកាចំនួន៤លានរៀល ត្រូវបានលោកឧត្តមសេនីយ៏ត្រី ឃិន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី និងជាប្រធានសមាគមអតីតយុទ្ឋជនខេត្ត យកទៅជូនដល់ក្រុមគ្រួសាររបស់លោក ច្រេះ ជើម អតីតយោធាខេត្ត ដែលបានទទួលមរណភាពកាលពីថ្ងៃទី២២ កុម្ភៈ ២០១៦ ស្ថិតនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងមនោរម្យ ។
លោកឧត្តមសេនីយ៍ត្រី ឃិន ម៉េងស្រេង បានឲ្យដឹងថា អំណោយដែលលោកយកមកប្រគល់ជូនក្រុមគ្រួសារសពនាពេលនេះ ជាប្រាក់បរិច្ចាគរបស់មិត្តយុទ្ឋជន ដែលជាសមាជិកនៅក្នុងខេត្ត ដើម្បីជួយសម្រួល និងដោះស្រាយទុក្ខលំបាកបានមួយគ្រាដល់ក្រុមគ្រួសារនៃសព ។
លោកបានបញ្ជាក់ថា ចំពោះអាជ្ញាធរមូលដ្ឋាន ជាពិសេសលោកមេឃុំ ឬចៅសង្កាត់ដែលជាប្រធានសមាគមអតីតយុទ្ឋជនឃុំសង្កាត់ ត្រូវរាយការណ៍ជាបន្ទាន់នៅពេលមានមន្ត្រីកងកម្លាំងចូលនិវត្តណាម្នាក់ទទួលមរណភាព ដើម្បីលោកបានជ្រាបព័ត៌មាន នឹងនាំយកអំណោយជូនដល់ក្រុមគ្រួសាររងគ្រោះឲ្យទាន់ពេលវេលា ៕
ចែករំលែកព័តមាននេះ