ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លើយ​សារភាព​ជនជាតិថៃ​៥​នាក់ ក្រោយ​លួច​នាំ​យក​ម៉ូតូ​៦​គ្រឿង​បំរុង​ឆ្លង​ដែន​មក​កម្ពុជា

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

កម្លាំងយោធា​ថៃ​ប្រចាំការ​តាម​បន្ទាត់​ព្រំដែន​ថៃ​-​កម្ពុជា នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​តា​ប្រា​យ៉ា កាលពី​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២១ ក្រោយ​ពី​ទទួល​បាន​សេចក្ដីរាយការណ៍​មក​ថា

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងយោធា​ថៃ​ប្រចាំការ​តាម​បន្ទាត់​ព្រំដែន​ថៃ​-​កម្ពុជា នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​តា​ប្រា​យ៉ា កាលពី​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២១ ក្រោយ​ពី​ទទួល​បាន​សេចក្ដីរាយការណ៍​មក​ថា មាន​ករណី​លួច​នាំ​ម៉ូតូ​បញ្ជូន​ទៅ​លក់​ឲ្យ​ខ្មែរ​តាម​ច្រករបៀង នៅ​ចំណុច​បរិវេណ​ភូមិ​រ៉​ម​ត្រៃ ស្ថិត​ក្នុង​ឃុំ​ទ​ព័​ស្ដេច ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ សមត្ថកិច្ច​ថៃ​ក៏​បាន​ចុះ​ប្រតិបត្តិការ​ល្បាត​ត្រួតពិនិត្យ និង​ឃាត់ខ្លួន​បណ្ដា​អ្នក​លួច​នាំ​ម៉ូតូ​បញ្ជូន​ទៅ​លក់​នៅ​ប្រទេស​ជិតខាង​ចំនួន​៦​គ្រឿង ព្រមទាំង​ឃាត់ខ្លួន​ជនជាប់សង្ស័យ​ចំនួន​៥​នាក់​ទៀត​ផង​។

បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ​រួច​ហើយ សមត្ថកិច្ច​ថៃ ក៏​បាន​រក​ឃើញ​ថា មាន​វត្ថុ​តាង​ម៉ូតូ​ចំនួន​៦​គ្រឿង រួម​មាន​៖ ម៉ូតូ​ម៉ូតូ ម៉ាក Honda Scopy ពណ៌​ស​ចំនួន​៣​គ្រឿង​, ម៉ូតូ Honda ADV ពណ៌​ខ្មៅ ចំនួន​២​គ្រឿង និង​ម៉ូតូ​ម៉ាក Honda ADV ពណ៌​ក្រហម ១​គ្រឿង និង​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ដែល​ជា​ជនជាតិ​ថៃ បាន​ចំនួន​៥​នាក់ ដែល​អ្នក​ទាំង​អស់នោះ​រស់នៅ​ក្នុងស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ ។

ក្រោយ​ពេល​សមត្ថកិច្ច​សួរ​ចម្លើយ បុរស​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ សុ វីត បាន​សារភាព​ថា ពួក​គេ​ស៊ីឈ្នួល​ពី (​ចែ ណា​ង​) មិន​ស្គាល់​នាមត្រកូល​ពិត ដោយ​ជួល​ឲ្យ​បើក​ម៉ូតូ​បញ្ជូន​ទៅ​ឲ្យ​អ្នកទិញ​ជា​ជនជាតិ​ខ្មែរ ដោយ​បាន​ថ្លៃ​ឈ្នួល​ក្នុង​ម៉ូតូ​១​គ្រឿង​តម្លៃ​៥០០​បាត​។

ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព និង​មាន​វត្ថុ​តាង​ជាក់ស្តែង​ខាងលើ​នេះ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​តា​ប្រា​យ៉ា បញ្ជូន​ទៅ​ឲ្យ​សមត្ថកិច្ច​ជំនាញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ