ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើប្រាស់​រមៀត​ជួយ​ទប់ស្កាត់​ការ​រលាក​រាង​កាយ

10 ឆ្នាំ មុន

តាម​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា មើម​រមៀត​ដែល​ជា​គ្រឿងផ្សំ​សំខាន់​មួយ​ក្នុង​សម្លការី​មាន​សក្តានុពល​ប្រឆាំង​នឹង​ការ​រលាក​ក្នុង​រាង​កាយ និង​ជួយ​បង្កើន​សុខភាព​តាម​មធ្យោបាយ​ច្រើន​យ៉ាង ។

តាម​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា មើម​រមៀត​ដែល​ជា​គ្រឿងផ្សំ​សំខាន់​មួយ​ក្នុង​សម្លការី​មាន​សក្តានុពល​ប្រឆាំង​នឹង​ការ​រលាក​ក្នុង​រាង​កាយ និង​ជួយ​បង្កើន​សុខភាព​តាម​មធ្យោបាយ​ច្រើន​យ៉ាង ។

ដោយសារ​មាន​គ្រូឱសថបុរាណ​មួយ​ចំនួន​និយម​យក​រមៀត​ទៅ​កែ​ច្នៃ​ប្រើ​ជា​ថ្នាំ​ព្យាបាល​ជំងឺ​ដូច​ជា អាលែកហ្ស៊ី ទឹកនោមផ្អែម និង​ដំបៅ​រលាក​ជាដើម​នោះ នាំ​ឱ្យ​បណ្តា​អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​ចាប់អារម្មណ៍ និង​ងាក​មក​បង្កើត​ការ​ពិសោធ​ពី​ប្រសិទ្ធភាព​របស់​វា​ជា​ហូរហែ ។

ដោយឡែក ការ​សិក្សា​ថ្មី​ចុង​ក្រោយ​នេះ​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​មក​ពីសា​កល​វិទ្យា​រដ្ឋ​អូ​ហៃ​យ៉ូ សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា ប្រសិទ្ធភាព​ជីវសាស្ត្រ​របស់​រមៀត​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​រាង​កាយ​ទាំងមូល​ដោយ​អាច​ប្រឆាំង​នឹង​ជំងឺ​មួយ​ចំនួន​បាន ។

សាស្ត្រាចារ្យ Nicholas Young ជា​អ្នកដឹកនាំ​ការ​សិក្សា​បាន​ថ្លែង​ថា មាន​ហេតុផល​មួយ​ដែល​សមាសធាតុ​របស់​រមៀត​ត្រូវ​បាន​គេ​ប្រើ​ក្នុង​ឱសថ​បណ្តា​ប្រទេស​លោក​ខាង​លិច​អស់​រាប់រយ​ឆ្នាំ​មកនេះ ។ ការ​សិក្សា​លើក​នេះ​បាន​បង្ហាញ​ថា យើង​បាន​កត់សម្គាល់​ឃើញ​មាន​មធ្យោបាយ​ដ៏​ល្អ​ប្រសើរ​និង​កាន់តែ​មាន​ប្រសិទ្ធភាព​លើ​ការ​ប្រើប្រាស់​រមៀត ព្រមទាំង​ដឹង​ថា តើ​ជំងឺ​ណាខ្លះ​ដែល​គួរ​ប្រើ​វា​ដើម្បី​ទាញ​ផលប្រយោជន៍​ពី​ម្សៅ​ប្រឆាំង​នឹង​ការ​រលាក​របស់​វា ។

ចុះ​ផ្សាយ​នៅ​លើ​ព្រឹត្តិបត្រ​វិទ្យាសាស្ត្រ PLOS ONE ក្រុម​អ្នក​ស្រាវជ្រាវ​បញ្ជាក់​ថា ខ្លួន​បាន​លាយ​ម្សៅ​រមៀត​ជាមួយ​ប្រេង​ល្ហុងខ្វង​និង​សមាសធាតុ​គីមី Polyethylene glycol (PEG)​ដើម្បី​ឱ្យ​បាន​ទៅ​ជា​វត្ថុ​រាវ​ដែល​ពោះវៀន​ងាយ​ស្រូប​យក​ទៅ​ចែកចាយ​ដល់​ជាលិកា​និង​ចរន្តឈាម ។ បណ្តា​សត្វ​កណ្តុរ​ដែល​គេ​យក​ពិសោធ​ដាក់​ឱ្យ​ស៊ី​ថ្នាំ​ផលិត​ពី​រមៀត​បាន​បិទ​ចោល​នូវ​ប្រតិកម្ម​នាំ​ឱ្យ​រលាក​ដែល​ជាប់​ទាក់ទិន​នឹង​បញ្ហា​សុខភាព​មួយ​ចំនួន​ក្នុង​នោះ​មាន​ជំងឺ​បេះដូង​និង​សភាព​ធាត់​លើស​ទម្ងន់​ជាដើម ។

លោក​សាស្ត្រាចារ្យ Young បាន​បន្ត​ថា​៖ «​យើង​យល់​ថា សមាសធាតុ​ក្នុង​រមៀត ថ្ងៃ​ណាមួយ​អាច​នឹង​បាន​ត្រូវ​យក​ទៅ​ប្រើ​ក្នុង​ទម្រង់​ជា​ថ្នាំ​ប៉ូវ​សុខភាព​ទប់ស្កាត់​បណ្តា​ជំងឺ​មួយ​ចំនួន​និង​ជា​ថ្នាំ​ព្យាបាល​ប្រឆាំង​ការ​រលាក​…» ៕