ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្ដីសុខ​របស់​គ្រហស្ថ

2 ឆ្នាំ មុន

ធម៌​បួន​យ៉ាង​នាំ​ឲ្យ​គ្រហស្ថ​សម្រេចប្រយោជន៍​ភ្លាម​ក្នុង​បច្ចុប្បន្ន គឺ​មិន​ចាំបាច់​ត្រូវ​រង់ចាំ​ទៅ​ជាតិ​មុខ ឬ​ជាតិ​ក្រោយ​នោះ​ឡើយ ។ ១- ព្យាយាម​រក​ទ្រព្យ​ដោយ​ផ្លូវ​សុចរិត​ត្រឹមត្រូវ ។ ២- រក្សាទ្រព្យ​ដែល​រកបាន​មក​ឱ្យ​បាន​គង់វង្ស ។…

ធម៌​បួន​យ៉ាង​នាំ​ឲ្យ​គ្រហស្ថ​សម្រេចប្រយោជន៍​ភ្លាម​ក្នុង​បច្ចុប្បន្ន គឺ​មិន​ចាំបាច់​ត្រូវ​រង់ចាំ​ទៅ​ជាតិ​មុខ ឬ​ជាតិ​ក្រោយ​នោះ​ឡើយ ។

១- ព្យាយាម​រក​ទ្រព្យ​ដោយ​ផ្លូវ​សុចរិត​ត្រឹមត្រូវ ។

២- រក្សាទ្រព្យ​ដែល​រកបាន​មក​ឱ្យ​បាន​គង់វង្ស ។

៣- សេពគប់​មិត្ត​ជា​សប្បុរស ជា​អ្នកមាន​កាយសុចរិត វចីសុចរិត និង​មនោ​សុចរិត ។

៤- ចិញ្ចឹមជីវិត​ដោយ​ល្មម​ស្មើ ពោល​គឺ​ការ​មិន​លោភលន់​ហួសប្រមាណ ។

កាលណា​គ្រហស្ថ​មានធម៌​បួន​យ៉ាងនេះ​ហើយ សេចក្ដីសុខ​បួន​យ៉ាង​នឹង​កើតឡើង​ប្រាកដ​គឺ​៖

១- សុខ​ព្រោះ​មានទ្រព្យ ២- សុខ​ព្រោះ​បាន​ប្រើប្រាស់​ទ្រព្យ ៣- សុខ​ព្រោះ​មិន​ជំពាក់​បំណុល​គេ និង​៤- សុខ​ព្រោះ​មានការ​ងារ​ធ្វើ​ដ៏​ត្រឹមត្រូវ ជា​ការងារ​មិន​មានទោស ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ