ព្រះរាជអាជ្ញាឃាត់ចាប់គ្រឿងចក្រ ឈូសឆាយដីព្រៃខុសច្បាប់
ខេត្តកំពង់ធំ ៖ គ្រឿងចក្រធុនធំ៣គ្រឿងត្រូវបានលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដឹកនាំកម្លាំងកិច្ចជំនាញ ឃាត់ចាប់កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦
ខេត្តកំពង់ធំ ៖ គ្រឿងចក្រធុនធំ៣គ្រឿងត្រូវបានលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដឹកនាំកម្លាំងកិច្ចជំនាញ ឃាត់ចាប់កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦
ខេត្តកំពង់ធំ ៖ គ្រឿងចក្រធុនធំ៣គ្រឿងត្រូវបានលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដឹកនាំកម្លាំងកិច្ចជំនាញ ឃាត់ចាប់កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីគ្រឿងចក្រខាងលើនេះបានធ្វើសកម្មភាពឈូសឆាយដីព្រៃគ្មានច្បាប់អនុញ្ញាតិចំនួនជាង៣០០ហិចតា នៅតំបន់ចាក់វ៉ាយ ភូមិសាស្ត្រឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ពាក់ព័ន្ធករណីខាងលើនេះ ប្រភពព័ត៌មានពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំបានបញ្ជាក់ឲ្យដឹងថា គ្រឿងចក្រខាងលើនេះបានធ្វើសកម្មភាពឈូសឆាយ រយៈពេលជិត២ខែមកហើយ ក្នុងគម្រោងស្នើសុំឈូសឆាយដីកម្មសិទ្ធិ ។ ប៉ុន្តែអ្វីជាភាពមិនប្រក្រតីនោះគឺ រហូតមកដល់ថ្ងៃនេះការហាមឃាត់ គ្មានលិខិតស្នាមអ្វីជាផ្លូវការនោះឡើយ ក្រៅពីលិខិតស្នើសុំដែលមានឈ្មោះ តាំង គឹមម៉េង ជាតំណាងអ្នកស្នើសុំ និងអ្នករត់ការកាន់លិខិតឈ្មោះ ឈុន ណាវី ហៅចែពៅ និងឈ្មោះសៀ ជាអ្នកមើលការខុសត្រូវ ហើយជាម្ចាស់គ្រឿងចក្រទៀតនោះ ។
ការស្នើសុំទៅអភិបាលខេត្ត និងខណ្ឌរដ្ឋបាលព្រៃឈើ ដោយយោងការចុះហត្ថលេខាយល់ព្រមឯកភាពពីលោក ពេជ សុធា អតីតអភិបាលស្រុ កសន្ទុក និងហត្ថលេខាឯកភាពលក់ទិញដីរបស់មេឃុំក្រយា ដែលគិតមកដល់ថ្ងៃនេះ គឺគ្មានលិខិត ឬចំណារឯកភាពពីឯកឧត្តមអភិបាលខេត្ត ឬមន្ទីរជំនាញណាឡើយ ។ មន្ត្រីដដែលបានបន្តថា ជុំវិញការបំពានដាក់គ្រឿងចក្រមកឈូសឆាយនេះ គឺកន្លងមកផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ធ្លាប់បានធ្វើការហាមឃាត់មិនអនុញ្ញាតិឲ្យឈូសឆាយទេ ប៉ុន្តែឈ្មោះសៀ ជាមេការ និងឈ្មោះចែពៅ បានអះអាងដីនេះជាដីរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហ៏កម្ម និងសិប្បកម្ម កន្លងមក អ្នកទាំងពីរខាងលើក៏ធ្លាប់រត់ការយកឈ្មោះឯកឧត្តមមកគំរាមមន្ត្រីជំនាញផងដែរ ។
ទាក់ទិនការលើកឡើងខាងលើ ប្រភពព័ត៌មានបានឲ្យដឹងថាយោង លិខិតស្នើសុំឈូសឆាយដីចំនួនជាង៣០០ហិចតា នៅតំបន់ចក្រវ៉ាយ ឃុំក្រយា ឯកឧត្តមអភិបាលខេត្ត អ៊ុត សំអន មិនបានអនុញ្ញាតិ ឬឯកភាពឡើយ ដោយគ្រាន់តែចំណារស្នើសុំ យោបល់លម្អិតពីខណ្ឌរដ្ឋបាលព្រៃឈើតែប៉ុណ្ណោះ ហើយរហូតមកដល់ពេលនេះជិត២ខែហើយ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ មិនបានឆ្លើយតបឡើយ ដោយលោក តឹប ញាតា បានបញ្ជាក់ថា លោកមិនឯកភាព ឬចុះហត្ថលេខាឡើយ ដោយរងចាំពិនិត្យ មើលជាក់ស្ដែងសិន ព្រោះក្នុងលិខិតស្នើសុំឈូសឆាយដី គឺមានប័ណ្ណកម្មសិទ្ធរបស់ ប្រជាពលរដ្ឋ(បប្រមាណតែជាង២០%ប៉ុណ្ណោះ ក្រៅពីនោះគឺជាដីព្រៃរបស់រដ្ឋសុទ្ធ សាធ ។
ហើយម្យ៉ាងលោកក៏បានឲ្យនាយរងខណ្ឌចុះពិនិត្យម្ដងជាពីរដង រូចហើយ គឺដីព្រៃប៉ះពាល់ចំណីអូរ មានព្រៃដើមស្រល់ និងមានផលប៉ះពាល់មួយចំនួនទៀត ដែលត្រូវកាត់ចេញ។ សរុបសេចក្ដីទៅការប្រើប្រាស់គ្រឿងចក្រឈូសឆាយដីព្រៃខាងលើនេះគឺគ្មាន លិខិតអនុញ្ញាតឡើយ ប៉ុន្តែអ្នករៀបចំដីដើម្បីលក់បន្ត គឺឈ្មោះសៀ និងចែពៅ ព្រមទាំងឈ្មោះតាំង គឹមម៉េង បំពានដោយយកឈ្មោះឯកឧត្តម មកកាង ជាក់ស្ដែងកន្លង មកមេការឈ្មោះសៀ បាននិយាយពេញម៉ាត់ថា បើចង់ជួបឯកឧត្តមម្ចាស់ដី គាត់នឹងជួនទៅជួប ហើយបើកិច្ចការនោះរាំងស្ទះត្រឹមថ្នាក់ណានោះ ឯកឧត្តម នឹងចេញមុខអន្តរាគមន៍ភ្លាម ។
ប៉ុន្តែនៅចំពោះមុខនេះ ខណៈលោកព្រះរាជអាជ្ញា បានដឹកនាំកម្លាំងឃាត់ចាប់ គ្រឿងចក្រ ឈ្មោះសៀ និងឈ្មោះចែពៅ មិនបានឲ្យជួបឯកឧត្តមណានោះឡើយ ស្របពេលដែលអ្នកសារព័ត៌មានចង់ជួបឯកឧត្តមពិតប្រាកដ ។ ក្នុងករណីនោះមហាជនដែលស្គាល់ចែពៅ ច្បាស់ជាបាននិយាយថា ចែម្នាក់នេះគឺឈ្មួញរកស៊ី និងធ្លាប់មានប្រវត្តិឆបោកជាក់ជាពុំខាន ។ បច្ចុប្បន្នគ្រឿងចក្រទាំងបីត្រូវបានលោកព្រះរាជអាជ្ញារក្សាទុកដើម្បីរង់ចាំឯកសារពាក់ព័ន្ធមកដល់ដៃ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ