រាជធានីភ្នំពេញ ៖ បុរសម្នាក់បានចង.កសម្លាប់ខ្លួននៅក្រោមផ្ទះ និងធ្វើឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី៩ ខែមីនា នៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ។
ស្ត្រីឈ្មោះ យឺន ស្រីណែត អាយុ៣៩ឆ្នាំ ដែលត្រូវជាបងស្រីរបស់បុរសខាងលើ បានឱ្យដឹងថា ប្អូនប្រុសគាត់ដែលចង.កសម្លាប់ខ្លួននេះឈ្មោះ យឺន វុទ្ធី អាយុ៣៣ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅក្នុងភូមិខាងលើ ។ នៅមុនពេលមានការភ្ញាក់ផ្អើលពីការធ្វើអត្តឃាតនេះ គាត់ឃើញប្អូនប្រុសដេកក្នុងអង្រឹងមើលទូរទស្សន៍ជាធម្មតានៅខាងក្រោមផ្ទះ ចំណែករួបគាត់ដេកលើគ្រែនៅចម្ងាយពីគ្នាប្រហែល៥ម៉ែត្រ ។ លុះដេកលក់មួយស្របក់ គាត់ភ្ញាក់ដឹងខ្លួនចេញពីក្នុងមុង រួចបើកភ្លើងក្រឡេករកមើលប្អូន ស្រាប់តែឃើញចង.កនឹងធ្នឹមក្រោមផ្ទះទៅហើយ ។ ពេលឃើញបែបនេះ ធ្វើឱ្យរូបគាត់ភ័យស្លន់ស្លោរត់ទៅហៅប្អូនថ្លៃប្រុសមកជួយកាត់ខ្សែទម្លាក់ដើម្បីសង្គ្រោះ តែគេបានស្លាប់បាត់ទៅហើយ ។
ចំណែកស្ដ្រីជាម្តាយឈ្មោះ គង់ សុខា អាយុ៥៧ឆ្នាំ បានឱ្យដឹងថា នៅរសៀលថ្ងៃកើតហេតុកូនប្រុសគាត់នេះ បានអង្គុយផឹកស្រាជាមួយបងថ្លៃនៅក្រោមផ្ទះជាធម្មតាទេ ហើយក៏មិនមានទំនាស់អ្វីនឹងគ្នាដែរ ។ លុះដល់យប់ងងឹត ពួកគេក៏ឈប់ផឹក ហើយដេកមើលទូរទស្សន៍សើចលេងជាធម្មតា លុះនៅម៉ោងប្រមាណ១០យប់ ស្រាប់តែឮកូនស្រីស្រែកប្រាប់ថា វុទ្ធី ចង.កស្លាប់បាត់ហើយ ។
ក្រោយពេលកើតហេតុ សម្ថកិច្ចជំនាញបានចុះទៅដល់និងធ្វើកោសល្យវិច័យបង្ហាញថា បុរសរូបនវពិតជាស្លាប់ដោយសារចង.កមែន និងបានប្រគល់សពឱ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ