ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អែក​នេះ​មាន​តែ​ឆ្នាំ​៤​ប៉ុណ្ណោះ​ដែល​ប្រែ​វាសនា​ក្លាយជា​សេដ្ឋី​លុយ

3 ឆ្នាំ មុន

ជើង​លេខ​ប្រាប់​ថា​មហា​ឆ្នាំ​សំណាង​ទាំង​៤​នេះ​នឹង​ក្លាយជា​សេដ្ឋី​លុយ​នៅ​ក្នុង​ថ្ងៃស្អែក​នេះ​ប្រាកដ លោក​អ្នកមាន​លាភ​មហាសាល រាសី​ខ្ពស់ត្រដែត ត្រជាក់ត្រជំ និង​ពោរពេញ​ដោយ​សុភមង្គល ប៉ងប្រាថ្នា​អ្វី​តែង​បាន​សម្រេច​ដូច​បំណង ។ អ្នក​កើត​ឆ្នាំ​ទាំង​៤​នេះ​មាន​ពង្ស ធាតុមាស​ទឹកដប់ ចិត្តទន់​ប្រកបដោយ​បុណ្យ…

ជើង​លេខ​ប្រាប់​ថា​មហា​ឆ្នាំ​សំណាង​ទាំង​៤​នេះ​នឹង​ក្លាយជា​សេដ្ឋី​លុយ​នៅ​ក្នុង​ថ្ងៃស្អែក​នេះ​ប្រាកដ លោក​អ្នកមាន​លាភ​មហាសាល រាសី​ខ្ពស់ត្រដែត ត្រជាក់ត្រជំ និង​ពោរពេញ​ដោយ​សុភមង្គល ប៉ងប្រាថ្នា​អ្វី​តែង​បាន​សម្រេច​ដូច​បំណង ។ អ្នក​កើត​ឆ្នាំ​ទាំង​៤​នេះ​មាន​ពង្ស ធាតុមាស​ទឹកដប់ ចិត្តទន់​ប្រកបដោយ​បុណ្យ និង​បានជា​ធំ​មាន​ធនធាន​ច្រើន ។ នៅ​ថ្ងៃស្អែក​នេះ​រាល់​ការងារ​រក​ទទួលទាន លុយកាក់ ហូរ​ចូល​ដូច​ទឹកបាក់​ទំនប់ ប្រញាប់​រូតរះ​កើប​មាស​កើប​ប្រាក់​ដាក់​ទុក​ធ្វើ​ជា​អ្នកមាន​ឥឡូវនេះ​ភ្លាម ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា ពុំជា​មាន​បញ្ហា​អ្វី​នោះ​ទេ ។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ស្រស់ស្រាយ​រកគ្នា ។

ឆ្នាំជូត ស្តេច​កណ្តុរ​នាំ​សំណាង មាន​លាភ​មហាសាល ត្រជាក់ត្រជំ និង​ពោរពេញ​ដោយ​សុភមង្គល ។ ពណ៌​នៃ​លាភ ពណ៌​បៃតង និង​ស លេខ​នាំ​លាភ​សំណាង ១៥៧ ។ ឆ្នាំជូត ធាតុទឹក​ក្នុង​ទន្លេ ជា​សត្វ​ពាំ​កែវ​មណី មានបុណ្យ​វាសនា នឹង​បានជា​ធំ ។ នៅ​ថ្ងៃស្អែក​នេះ​រាល់​ការងារ​រក​ទទួលទាន​កាក់កប​ជា​អតិបរមា និង​ជា​ថ្ងៃជា​វេលា​ល្អ សម្រាប់​បើក​អាជីវកម្ម​ថ្មី​ផង ។ ការ​រស់នៅ ទោះ​ជួប​ផល​លំបាក​បន្ដិច​ក្ដី តែបើ​មានការ​ពុះពារ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ដ ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទី​ជិត​ឆ្ងាយ មិន​ថា​ផ្លូវទឹក​ផ្លូវគោក ឬ​ផ្លូវ អាកាស​ក្ដី តែង​អាច​ប្រមូល​ផល​កម្រៃ គ្រាន់​ជាទី​កក់ក្ដៅ ។ ការ​ធ្វើ​ដំណើរ​ទី​ជិត​ឆ្ងាយ​ជួប​សេចក្ដី​សុខក្សេមក្សាន្ដ​ទាំង​ពេល​ទៅ​និង ត្រឡប់​មក​វិញ ។ បញ្ហា​សេចក្ដី​ស្នេហា​កំលោះ ក្រមុំ បើ​លោក​អ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត ។

ឆ្នាំមមី កំពូល​សេះ មានទ្រព្យ​លាភ​មហាសាល រាសី​ខ្ពស់ត្រដែត ត្រជាក់ត្រជំ និង​ពោរពេញ​ទៅ​ដោយ​សុភមង្គល ប៉ងប្រាថ្នា​អ្វី​តែង​បាន​ដូច​ក្តី​បំណង ។ ព​ណ័​នៃ​លាភ ពណ៌​ខ្មៅ និង​លឿង លេខ​លាភ​សំណាង ៣៦៩ ។ ឆ្នាំមមី ធាតុដី​លាប​ជង្រុក ឧត្តម​ល្អ នឹង​មានទ្រព្យ​ច្រើន ។ សម្រាប់​លោក​អ្នក​ដែល​កើត​ឆ្នាំ​នេះ​នៅ​ថ្ងៃស្អែក​នេះ​លោក​អ្នកមាន​លាភ​មានសំណាង​ធំ មាន​ពន្លឺ​ផ្លេក​ៗ​ចាំង​ចូល​មក​ក្នុង​ជីវិត​របស់​លោក​អ្នក​ជាក់ច្បាស់​មិន​ខាន ជា​ពិសេស​មានជោគ​មាន​ជ័យ មាន​សិរី​មង្គល​ទោះ​ធ្វើ​អ្វី​តែង​ផ្តល់​ផល​ល្អ ។ សម្រាប់​លោក​អ្នក​បើកហាង​ថ្មី ឬ​ធ្វើ​អ្វីមួយ​ថ្មី​តែង​ហុច​ផល​ល្អ​ៗ​មក​វិញ​ជា​និច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង តែ​ទោះជា​យ៉ាងណា​លោក​អ្នក​ត្រូវ​តែ​ខិតខំ​ឱ្យ​បាន​ខ្លាំងក្លា ។ រីឯ​សេចក្តី​ស្នេហា​ប្រុស​ស្រី បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​រមែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តី​ប្រាថ្នា ។

ឆ្នាំរកា មាន់​មាស​មាន​ឫទ្ធិ លាភ​មហាសាល រាសី​ឡើង​ខ្ពស់ត្រដែត ពោរពេញ​ដោយ​សុភមង្គល ។ ពណ៌​នៃ​លាភ ពណ៌​ឈាម​ជ្រូក និង​ស លេខ​នាំ​សំណាង ៩៩៩ ។ ឆ្នាំរកា ធាតុឈើ​ភ្នំ​មាន​បញ្ញា​ឈ្លាសវៃ សត្រូវ​បៀតបៀន​មិន​បាន​ឡើយ ។ នៅ​ថ្ងៃស្អែក​នេះ​ការ​រក​ទទួលទាន​គ្រប់​ច្រកល្ហក គឺ​សុខ​សប្បាយ​ទទួល​លាភ​ជ័យ និង​ប្រាក់​កាស​គ្រប់​ទិស​ទី ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា មក​ណា​ជួប​តែ​សុខក្សេមក្សាន្ត ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ លោក​អ្នក​កុំ​សោះអង្គើយ​ត្រូវ​រវាសរវៃ​ដៃជើង ព្រោះ​បើ​មិន​ដូច្នេះ​ទេ​ទ្រព្យ​លាភ ដែល​បម្រុង​ធ្លាក់​ដល់​ដៃ​នឹង​ត្រូវ​បោល​ហួស​ធ្លាក់​ទៅ​លើ​អ្នក​ដទៃ​វិញ​ជាក់​ជា​ពុំខាន ។ រីឯ​បញ្ហា​ស្នេហា​វិញ បើ​ពុំ​ទាន់​មាន​គូគាប់ ពេល​នេះ​គឺជា​ពេលវេលា​ល្អ​បំផុត​ក្នុង​ការ​ស្វែងរក​មិត្ត​១០០​ឆ្នាំ​ក្នុង​ជីវិត ។

ឆ្នាំច សុនខ​នាំ​សំណាង លាភ​មហាសាល រាសី​ខ្ពស់ត្រដែត ត្រជាក់ត្រជំ និង​ពោរពេញ​ដោយ​សុភមង្គល ប៉ងប្រាថ្នា​អ្វី​តែង​បាន​សម្រេច​ផល​ភ្លាម​ៗ ។ ពណ៌​នៃ​លាភ ពណ៌​ស និង​ទឹកក្រូច លេខ​លាភ​សំណាង​២៦៨ ។ ឆ្នាំច​ពោធិសត្វ ធាតុ​ដែកថែប មានទ្រព្យ​និង​មាន​បញ្ញា​ច្រើន​ចូល​ចិត្ត​រៀនចំណេះ​វិជ្ជា​ល្អ​ណាស់ ។ នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​ស្អែក​នេះ​ជា​ថ្ងៃ​កាក់កប​ខ្លាំង និង​ជា​ថ្ងៃ​ល្អ​សម្រាប់​ប្រកបការងារ​ផ្សេង​ៗ​មានការ​បើក​អាជីវកម្ម​ថ្មី​ជាដើម​ផង ។ ការ​រស់នៅ​ទោះ​ជួប​ផល​លំបាក​បន្ដិច​ក្ដី តែបើ​មានការ​ពុះពារ​នឹង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ដ​ភ្លាម​ៗ ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការ​ជួញ​ទី​ជិត​ទី​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​ឬ​ផ្លូវគោក ឬ​ក៏​ផ្លូវអាកាស​ក្ដី តែង​អាច​ប្រមូល​ផល​កម្រៃ​ច្រើន​មហាសាល ។ ការ​ធ្វើ​ដំណើរ​ទី​ជិត​ឆ្ងាយ​ជួប សេចក្ដី​សុខក្សេមក្សាន្ដ​ទាំង​ពេល​ទៅ និង​ត្រឡប់​មក​វិញ ។ បញ្ហា​ស្នេហា​កំលោះ ក្រមុំ មេម៉ាយ ពោះម៉ាយ បើ​លោក​អ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត ៕​ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ