ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​-​កម្មការិនី «Grade Honor» បន្ត​សុំ​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត

8 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ កម្មករ​-​កម្មការិនី​រោងចក្រ​តម្បាញ​ហ្គ្រេ​ដ៍ ហ​រ័​ណើ (Grade Honor) ដែល​មាន​ទី​តាំ​នៅ​ក្នុងភូមិ​លេខ​៤ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ប្រមាណ​៥០០​នាក់ បាន​បន្ត​មក​ជួបជុំ​គ្នា​នៅ​ខាង​មុខ​សាលាខេត្ត​កណ្ដាល កាលពី​ព្រឹក​ថ្ងៃ​ទី​១០ មីនា ក្នុង​គោលបំណង​សុំ​

ខេត្តកណ្ដាល ៖ កម្មករ​-​កម្មការិនី​រោងចក្រ​តម្បាញ​ហ្គ្រេ​ដ៍ ហ​រ័​ណើ (Grade Honor) ដែល​មាន​ទី​តាំ​នៅ​ក្នុងភូមិ​លេខ​៤ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ប្រមាណ​៥០០​នាក់ បាន​បន្ត​មក​ជួបជុំ​គ្នា​នៅ​ខាង​មុខ​សាលាខេត្ត​កណ្ដាល កាលពី​ព្រឹក​ថ្ងៃ​ទី​១០ មីនា ក្នុង​គោលបំណង​សុំ​ឱ្យ​អាជ្ញាធររក​ដំណោះស្រាយ​វិវាទ​របស់​ពួក​គេ ជាមួយ​ថៅកែ​រោងចក្រ​ខាងលើ  ដែល​បាន​ផ្អាក​ការងារ​កម្មករ​ប្រមាណ១​ពាន់​​នាក់ ជាង​៤​ខែ​មក​ហើយ ដោយ​មិន​បាន​បើកប្រាក់ ព្យួរការងារ តាម​កិច្ចសន្យា​តាម​ច្បាប់​ការងារ​នោះ​ទេ ។

នេះ​ជា​លើក​ទី​៣​ហើយ ក្នុង​ខែមីនា​នេះ ដែល​ក្រុម​កម្មករ​រោងចក្រ​តម្បាញ​នេះ បាន​លើកគ្នា​មក​រក​សុំ​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​កណ្ដាល ដែល​មិន​បាន​លទ្ធផល បាន​ត្រឹមតែ​សន្យា​ថា នឹង​ជួយ​រក​ដំណោះស្រាយ​ឱ្យ​កម្មករ តែ​ស្ងាត់​សូន្យឈឹង​រហូត ។

តំណាង​កម្មករ​រោងចក្រ​បាន​លើក​ឡើង​ថា អស់​រយៈពេល​ជាង​៤​ខែ​មក​ហើយ ពោល​គឺ​ចាប់តាំងពី​ចុងឆ្នាំ​២០១៥ ថៅកែ​រោងចក្រ
ហ្គ្រេ​ដ ហ​រ័​ណឺ (Grade Honor) បាន​ព្យួរការងារ​មិន​ឲ្យ​ចូល​ធ្វើការ ដោយ​ទទួលយក​ប្រាក់​កម្រៃ​៣០​ដុល្លារ​ក្នុង​មួយ​ខែ ដែល​ខុស​ទៅ​នឹង​ច្បាប់​ការងារ ។

លោក​ថា តាម​គោលការណ៍​ច្បាប់​ការងារ នៅ​ពេល​កម្មករ​អត់​ការងារ​ធ្វើ គឺ​ថៅកែ​ត្រូវ​ព្យួរការងារ​មួយ​រយៈ ហើយ​ត្រូវ​ផ្តល់​ប្រាក់​៥០%​នៃ​ប្រាក់ខែ​គោល ដើម្បី​ដោះស្រាយ​ជីវភាព​កម្មករ​នៅ​ពេល​អត់​ការងារ​ធ្វើ​។