ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វគ្គ​ជម្រុះ Tiger Street Football Festival 2016​បាន​មក​ដល់​ខេត្តបាត់ដំបង​ហើយ

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​៥-៦ ខែមីនា ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ក្របខ័ណ្ឌ Tiger Street Football Festival 2016 បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​មណ្ឌល​ខេត្តបាត់ដំបង ផ្សារ​ទំនើប​ភូ​ពុ​យ ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​ជម្រុះ​នៅ​មណ្ឌល​

ខេត្តបាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​៥-៦ ខែមីនា ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ក្របខ័ណ្ឌ Tiger Street Football  Festival 2016 បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​មណ្ឌល​ខេត្តបាត់ដំបង ផ្សារ​ទំនើប​ភូ​ពុ​យ ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​ជម្រុះ​នៅ​មណ្ឌល​ខេត្តសៀមរាប យ៉ាង​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ ។

កម្មវិធី​ប្រកួត​វគ្គ​ជម្រុះ​នៅ​មណ្ឌល​នេះ បាន​ទាក់ទាញ​ការ​ចូលរួម​ពី​សំណាក់​ក្រុមបាល់ទាត់​ចំនួន​៥២​ក្រុម សរុប​កីឡាករ​ចំនួន​៣៦៤​នាក់ និង​ទស្សនិកជន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជា​ច្រើន​កុះករ​ចូលរួម​គាំទ្រ​ក្រុម​របស់​ខ្លួន និង​រីករាយ​ជាមួយ​កម្មវិធី​ពិសេស​ៗ​ជា​ច្រើន​ដែល​បាន​រៀបចំ​ឡើង​ដោយ​ស្រា​បៀរ​Tiger ដូច​ជា​លេងល្បែង​កម្សាន្ត​ដើម្បី​ឈ្នះ​រង្វាន់ ជាវ​សម្ភារ​កីឡា​ក្នុង​តម្លៃ​ពិសេស ថតរូប​ទុក​អនុស្សាវរីយ៍ និង​មានកម្ម​វិធី​កម្សាន្ត​ច្រើន​បែប​ទៀត ។ នៅ​ពេល​ល្ងាច មានកម្ម​វិធី​លក់​ពិសេស​សម្រាប់​ការ​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ទទួលទាន រួម​ទាំង​ការ​ប្រគំ​តន្ត្រី ដែល​ចូលរួម​ពី​សំណាក់​តារាចម្រៀង​ល្បី​ៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដូច​ជា លោក ឆ​ន សុ​វ​ណ្ណា​រាជ ,​កញ្ញា ពេជ្រ សោភា ,​លោក ឆាយ វី​រៈ​យុទ្ធ ,​កញ្ញា សុគន្ធ នី​សា ,​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ ,​កញ្ញា អុ​ី​វ៉ា​, កញ្ញា សួ​ស វី​ហ្សា និង​លោក ខាន់ ជេ​ម​ស៍ ដែល​ញ៉ាំង​ឲ្យ​កម្មវិធី​ប្រកួត​វគ្គ​ជម្រុះ​នៅ​មណ្ឌល​បាត់ដំបង​បាន​បញ្ចប់​ដោយ​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ធំធេង ។

សម្រាប់​ការ​ប្រកួត​នៅ​មណ្ឌល​បាត់ដំបង​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា គេ​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន​៥​ក្រុម​ដែល​ត្រូវ​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃ​ទី​១៣ ខែមីនា រួម​មាន​ក្រុម FC Crown ដែល​ជា​ក្រុម​ជាប់​ជ័យ​លា​ភី​លេខ ១ បាន​ទទួល​រង្វាន់​ជា​ប្រាក់​១.៥០០​ដុល្លារ​, ក្រុម B.M.S Club ដែល​ជា​ក្រុម​ជាប់​ជ័យ​លា​ភី​លេខ​២ បាន​ទទួល​រង្វាន់​ជា​ប្រាក់​១.០០០​ដុល្លារ​, ក្រុម​ធនាគារ​ស្រូវ​ដែល​ជា​ក្រុម​ជាប់​ជ័យ​លា​ភី​លេខ​៣ បាន​ទទួល​រង្វាន់​ជា​ប្រាក់​៥០០​ដុល្លារ ក្រុម FOX Zone (B) ដែល​ជា​ក្រុម​ជាប់​ជ័យ​លា​ភី​លេខ​៤ បាន​ទទួល​រង្វាន់​ជា​ប្រាក់​២០០​ដុល្លារ និង​ក្រុម​លេខ​៥ គឺ​ក្រុម Tiger Night ។

ការ​ប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger Street Football  Festival 2016 នឹង​ធ្វើ​ឡើង​នៅ​មណ្ឌល​ចុង​ក្រោយ​គឺ​នៅ​រាជធានី​ភ្នំពេញ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ខាង​មុខ​សាល​មហោស្រព​នៅ​ថ្ងៃ​ទី​១១-១២ ខែមីនា ។

ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនាការ​ប្រកួត​ជម្រុះ​នៅ​រាជធានី​ភ្នំពេញ​ឲ្យ​បាន​ច្រើន​កុះករ​។

ស្តែង​ចេញ​នូវ​ភាព​អស្ចារ្យ ដណ្តើម​យកក្តីសុបិន​អ្នក​ជាមួយ Tiger Street Football  Festival 2016៕