ខេត្តឧត្តរមានជ័យ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសំណេះសំណាល និងចែកអំណោយជូនដល់និវត្តជន ជនពិការ អ្នកផ្ទុះមេរោគអេដស៍ ពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង សរុបចំនួន២.២៥៥គ្រួសារ កាលពីព្រឹកថ្ងៃ១០ មីនា ២០១៦ នេះ ស្ថិតនៅភូមិទួលត្បែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ។
ក្នុងឱកាសនេះដែរ ក៏មានវត្តមាន លោកនាយឧត្តមសេនីយ៍ គន់ គីម នាយសេនាធិការចម្រុះកងខេមរភូមិន្ទ អគ្គមេបញ្ជាការរងកងខេមរភូមិន្ទ លោក ស ថាវី អភិបាលខេត្ត លោក លោកស្រី និងមន្ត្រីរាជការ លោកមេបញ្ជាការ មេបញ្ជាការរង ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ជាច្រើនរូបទៀត ។
អំណោយដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាំយកមកចែកជូនប្រជាពលរដ្ឋក្រីក្រទាំង២.២៥៥គ្រួសារ នាពេលនេះ ក្នុង១គ្រួសារទទួលបានអង្ករចំនួន២៥គីឡូក្រាម ក្រណាត់ស១ដុំ ក្រមា១ សារុង១ មុង១ ភួយ១ ត្រីខ១០កំប៉ុង ទឹកក្រូច មី និងប្រាក់២ម៉ឺនរៀល ព្រមទាំងសម្ភារមួយចំនួនទៀតផងដែរ ៕
ចែករំលែកព័តមាននេះ