ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របប​អាហារ​សម្បូរ​ដោយ​ខ្លាញ់ តែ​ផ្ទុក​កាបូ​អីុ​ដ្រា​ត​តិច​ជួយ​គ្រប់គ្រង​ជំងឺឆ្កួតជ្រូក

10 ឆ្នាំ មុន

ការ​បរិភោគ​អាហារ​ផ្ទុក​កាបូ​អីុដ្រា​ត​ទាប ប៉ុន្តែ​មាន​ខ្លាញ់​ច្រើន​អាច​ជួយ​គ្រប់គ្រង​ជំងឺឆ្កួតជ្រូក​ដែល​លំបាក​ក្នុង​ការ​ព្យាបាល នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ ។

ការ​​ពិនិត្យ​មើល​ឡើង​វិញ​នូវ​លទ្ធផល​នៃ​ការ​សិក្សា​ចំនួន​៥​បាន​រក​ឃើញ​ថា

ការ​បរិភោគ​អាហារ​ផ្ទុក​កាបូ​អីុដ្រា​ត​ទាប ប៉ុន្តែ​មាន​ខ្លាញ់​ច្រើន​អាច​ជួយ​គ្រប់គ្រង​ជំងឺឆ្កួតជ្រូក​ដែល​លំបាក​ក្នុង​ការ​ព្យាបាល នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ ។

ការ​​ពិនិត្យ​មើល​ឡើង​វិញ​នូវ​លទ្ធផល​នៃ​ការ​សិក្សា​ចំនួន​៥​បាន​រក​ឃើញ​ថា បណ្តា​អាហារ​ដូច​ជា សាច់​ជ្រូក​៣​ជាន់​កែ​ច្នៃ ស៊ុត ទឹកដោះគោ​ខាប់ ប៊័រ ត្រី និង​បន្លែ​ពណ៌​បៃតង អាច​ជួយ​កាត់​បន្ថយ​ការ​ប្រកាច់​របស់​មនុស្ស​ពេញវ័យ​ដែល​ស្ថានភាព​ជំងឺ​មិន​អាច​ប្រសើរ​ឡើង​បាន​ដោយ​ការ​ប្រើ​ថ្នាំពេទ្យ ។

វេជ្ជបណ្ឌិត Pavel Klein បាន​ពន្យល់​នៅ​ក្នុង​ការ​ចេញផ្សាយ​ព័ត៌មាន​ថា យើង​ត្រូវការ​ការ​ព្យាបាល​ថ្មី​សម្រាប់​៣៥​ភាគរយ​នៃ​អ្នកជំងឺ​ឆ្កួតជ្រូក​ដែល​អាការ​ប្រកាច់​របស់​គេ​មិន​ត្រូវ​បាន​បញ្ឈប់​ដោយ​ការ​ប្រើ​ថ្នាំពេទ្យ ។

ការ​ពិនិត្យ​តាមដាន​របប​អាហារ​ទទួលទាន​របស់​អ្នកជំងឺ​ឆ្កួតជ្រូក​ជាង​១០០​នាក់​បាន​បង្ហាញ​ថា ៣២​ភាគរយ​ក្នុង​ចំណោម​ពួក​គេ​ដែល​បរិភោគ​អាហារ​មាន​ដូច​ជា សាច់​ជ្រូក​៣​ជាន់​កែ​ច្នៃ ស៊ុត ទឹកដោះគោ​ខាប់ ប៊័រ ត្រី​និង​បន្លែ​ពណ៌​បៃតង​អាច​កាត់​បន្ថយ​ការ​ប្រកាច់​បាន​៥០​ភាគរយ​ឬ​ច្រើន​ជាង ។ ជាង​នេះ​ទៅ​ទៀត ចំនួន​៥​ទៅ​៩​ភាគរយ​អាច​កាត់​បន្ថយ​ការ​ប្រកាច់​បាន​ដល់​៩០​ភាគរយ ។ អត្ថប្រយោជន៍​នៃ​របប​អាហារ​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ទាំងនេះ​បាន​កើតឡើង​យ៉ាង​ឆាប់រហ័ស​ពោល​គឺ​គ្រាន់តែ​ប៉ុន្មាន​ថ្ងៃ​ឬ​ប៉ុន្មាន​ស​ប្តា​ហ៍​ប៉ុណ្ណោះ​បន្ទាប់​ពី​អ្នកជំងឺ​ជាង​១០០​នាក់​ចាប់ផ្តើម​ទទួលទាន ។ យ៉ាងណា​ក៏​ដោយ អត្ថប្រយោជន៍​នេះ​នឹង​បាត់បង់​ភ្លាម នៅ​ពេល​ដែល​អ្នកជំងឺ​ទាំងអស់​បញ្ឈប់​ឬ​បោះបង់​ចោលការ​ទទួលទាន ។

វេជ្ជបណ្ឌិត Pavel Klein​បាន​និយាយ​ថា​ជា​អកុសល ការ​ប្រើប្រាស់​រយៈពេល​វែង​នូវ​របប​អាហារ​ទាំងនេះ​គឺ​មាន​កម្រិត​ទាប នេះ​ដោយសារ​តែ​ពួក​គេ​មាន​ភាព​ស្មុគស្មាញ ។​មនុស្ស​ភាគច្រើន​នៅ​ទីបំផុត​បាន​បញ្ឈប់​ការ​ទទួលទាន​អាហារ​ខាងលើ ដោយសារ​តែ​ការ​រឹត​បន្តឹង​ផ្នែក​ម្ហូបអាហារ​និង​សង្គម ៕