យោងតាមលទ្ធផលនៃការស្រាវជ្រាវថ្មីមួយរបស់អ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យ University of East Anglia ប្រទេសអង់គ្លេសបានបង្ហាញថា សមាសធាតុធម្មជាតិនៅក្នុងតែរួមនឹងផលិតផលបណ្តាផ្លែក្រូចជាប់ទាក់ទងទៅនឹងការធ្វើឱ្យថយចុះហានិភ័យកើតជំងឺមហារីកក្រពេញអូវែរ ។

ពួកអ្នកស្រាវជ្រាវបានអះអាងថា បណ្តាស្ត្រីដែលទទួលទានអាហារនិងភេសជ្ជៈសម្បូរទៅដោយសារធាតុ Flavonol (មានក្នុងតែ ស្រាក្រហម ផ្លែប៉ោម និងទំពាំងបាយជូរ)និងសមាធាតុ flavanones (មានក្នុងផ្លែក្រូច)គឺហាក់ប្រឈមនឹងមហារីកខាងដើមតិចតួចបំផុត។
ការពិនិត្យអង្កេតលើស្ត្រីជិត១៧ម៉ឺននាក់រយៈពេលជាង៣ទសវត្សបានរកឃើញថា អ្នកដែលទទួលទានអាហារនិងភេសជ្ជៈសម្បូរសារធាតុ Flavonol (រកឃើញនៅក្នុងតែ ស្រាក្រហម ផ្លែប៉ោមនិងទំពាំងបាយជូរ) និងសមាធាតុ flavanones (រកឃើញនៅក្នុងផ្លែក្រូច) ប្រឈមតិចបំផុតនឹងហានិភ័យកើតមហារីកអូវែរ ។
សាស្ត្រាចារ្យ Aedin Cassidy អ្នកដឹកនាំការសិក្សាបានថ្លែងថា នេះគឺជាការសិក្សាទ្រង់ទ្រាយធំជាលើកដំបូងដែលបានពិនិត្យមើល ថាតើការទទួលទានជាប្រចាំនូវសារជាតិ flavonoids បានមកពីប្រភពផ្សេងៗគ្នា អាចកាត់បន្ថយហានិភ័យជំងឺមហារីកក្រពេញអូវែរមែនឬយ៉ាងណា0x017d7 ជាលទ្ធផល យើងបានរកឃើញថា ស្ត្រីដែលទទួលអាហារសម្បូរទៅដោយសារធាតុដ៏មានអានុភាពពីរក្រុមគឺ Flavonol និង flavanones អត្រាប្រឈមនឹងហានិភ័យមហារីកអូវែរ មានការថយចុះគួរឱ្យកត់សម្គាល់ ។
សាស្ត្រាចារ្យដដែលបានបន្ថែមថា អ្វីដែលពិសេសគឺថា ការផឹកតែខ្មៅត្រឹមតែ២ពែងប៉ុណ្ណោះក្នុងមួយថ្ងៃអាចបន្ថយហានិភ័យបាន៣១ភាគរយ ៕
ចែករំលែកព័តមាននេះ