មន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធ ត្រូវបានបើកប្រាក់ខែ២ដង
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ប្រាក់ខែ មន្ត្រីរាជការ គ្រូបង្រៀន កងកម្លាំង…
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ប្រាក់ខែ មន្ត្រីរាជការ គ្រូបង្រៀន កងកម្លាំង…
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ប្រាក់ខែ មន្ត្រីរាជការ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធទាំងអស់នឹងត្រូវបានបើកពីរដង គឺចុងខែមីនា ឆ្នាំ២០១៦ ត្រូវបើកម្តង ដើមខែមេសា ឆ្នាំ២០១៦ ឡើងទាំងប្រាក់ខែ ហើយត្រូវបើកនៅពេលមុនចូលឆ្នាំ ។ ទាក់ទិននឹងការដំឡើងបៀវត្សរ៍បានចុះហត្ថលេខាហើយ គឺ១២% ប្រៀបធៀបកាលពីឆ្នាំទៅ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី៩ មីនា ឆ្នាំ២០១៦ នៅវិទ្យាស្ថានជាតិអប់រំ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១ និងទី២ សញ្ញាបត្រគ្រូបង្រៀនកម្រិតឧត្តម(បរិញ្ញា+១) ជំនាន់ទី២០ និងសញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសភាសាបារាំង-ខ្មែរ ជំនាន់ទី១៧ សរុបចំនួន១.២៥៦នាក់(នារី៤៥០នាក់) ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំសិក្សា២០១៤-២០១៥កន្លងទៅនេះ នៅវិទ្យាស្ថានជាតិអប់រំ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា ដូច្នេះសាច់ប្រាក់ដែលចេញទៅលើទំហំទីផ្សារនេះមានទំហំធំណាស់ ដូច្នេះទាមទារឱ្យមានការប្រយ័ត្នប្រយែងទៅលើការគ្រប់គ្រងសាច់ ប្រាក់ ។ សម្តេចតេជោមានប្រសាសន៍បែបនេះគឺមិនមែនបានសេចក្តីថា មិនឱ្យរតនាគារបើកប្រាក់នោះទេ គឺឱ្យរតនាគារបើកប្រាក់ឱ្យបានមុនចូលឆ្នាំ… រួចហើយត្រូវប្រយ័ត្ននៅពេលខាងមុខទៀត ។ ប្រយ័ត្នយ៉ាងដូចម្តេច ?
ដោយសារតែបើកប្រាក់ខែមេសា គឺបើកនៅសប្តាហ៍ទី២ ។ ពេលបើកហើយ គឺសេចក្តីត្រូវការមានច្រើន…។ លុះដល់ខែឧសភា ត្រូវដោះស្រាយយ៉ាងដូចម្តេច ? ដូច្នេះនៅខែឧសភាត្រូវបើកប្រាក់បៀវត្សរ៍នៅសប្តាហ៍ទី៣ ។
បញ្ហានេះត្រូវគិតថាជាកញ្ចប់ ព្រោះត្រូវគិតសាច់់ប្រាក់នៅលើទីផ្សារ តែម្ខាងទៀត ពេលណាបានច្រើនហើយ គឺយកទៅតាមតម្រូវការរបស់ខ្លួន រៀងៗខ្លួន…បើចាំដល់សប្តាហ៍ទី៤ គឺយូរពេកព្រោះខ្វះខាត…។
ដូច្នេះត្រូវតែបើកនៅក្នុងសប្តាហ៍ទី៣ ចំណុចទាំងអស់នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី សង្ឃឹមថា មន្ត្រីអប់រំ គ្រូបង្រៀន និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើងពិតជាយល់នូវវិធីគ្រប់គ្រងរដ្ឋ ។ មិនមែនដើរសន្យាថាត្រូវតែបានប៉ុណ្ណោះ បានប៉ុណ្ណោះភ្លាម… រលាយហើយក្នុងករណីសន្យានេះ ។ សម្តេចបានលើកឧទាហរណ៍ថា យុវជនអាយុ១៥ឆ្នាំ ត្រូវតែបានប្រាក ់តែអត់ទាន់មានស្ថិតិមួយផង បើដូច្នេះអ្នកណាក៏អាយុ១៥ឆ្នាំដែរ ដូចជាខ្ញុំអាយុ១៥ឆ្នាំដែរ នោះចូលក្រឡាគ្រោះថ្នាក់ធ្ងន់ណាស់់ ។
សម្តេចបានលើកបញ្ជាក់ថា បញ្ហាទាំងអស់នេះគឺមិនមែនជាបញ្ហាស្រួលពេកទេ គឺជាការលំបាក ប៉ុន្តែការលំបាកអស់ទាំងនេះគឺជាកិច្ចការបស់រដ្ឋត្រូវតែធ្វើ ដែលខ្ញុំនិយាយថានេះគឺជាសេវាតម្រូវការ បើត្រូវដាក់ចេញជាបទបញ្ជាគឺត្រូវតែអនុវត្តឲ្យខាងតែបាន ។
ឥឡូវកែទម្រង់ហិរញ្ញវត្ថុសាធារណៈ របស់យើងនឹងកែទម្រង់រដ្ឋបាលសាធារណៈ គឺបានបើកប្រាក់ខែមុនដំណាច់ខែ គឺជារឿងល្អណាស់ទៅហើយ ។
សម្តេចតេជោបានកើនរំលឹកថា កាលពីមុន នាយករដ្ឋមន្ត្រីអត់សាច់ប្រាក់ ពិបាកណាស់កាលឆ្នាំ១៩៩៦-១៩៩៧-១៩៩៨ ជំពាក់ប្រាក់ខែពីរបីខែ រហូតមន្ត្រីយើងថា នៅស្រុកខ្មែរ ប្រាក់ខែបើក១ខែ មាន៦០ថ្ងៃ ព្រោះវាអត់មានសាច់ប្រាក់ មានប័ណ្ណបើកលុយហើយ ទៅរតនាគារ អត់មានលុយ មានបញ្ហាពិបាក ។ ប៉ុន្តែដោយសារតែវិធីគ្រប់គ្រងកំណែទំរង់របស់រាជរដ្ឋាភិបាលកម្ពុជា យើងមានសាច់ប្រាក់ក្នុងដៃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើងបើកមុនដំណាច់ខែ អត់ឱ្យដាច់ខែ។ ការរៀបចំបើកប្រាក់ខែតាមធនាគារ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ទៀតថា តាមរយៈការបើកប្រាក់ខែនៅធនាគារ គឺកាត់បន្ថយបាននូវអំពើពុករលួយ ពាក់ព័ន្ធជាមួយនឹងបញ្ហាបើកកាលពីមុននៅមានកាត់ នៅមានកងទុកកន្ទុយ… ។ មួយទៀតកាត់បន្ថយនូវមន្ត្រីខ្មោច ។ ឥឡូវខ្ញុំចូលដល់ប្រើបច្ចេកវិទ្យាព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ឬអំពើមិនប្រក្រតី ។
ដូច្នេះចំណុចទាំងអស់នេះយើងត្រូវប្រឹងរួមគ្នាធ្វើ ហើយបញ្ហាជាកញ្ចប់មិនមែនបញ្ហាដាច់ដោយឡែកទេ ៕
ចែករំលែកព័តមាននេះ