រាជធានីភ្នំពេញ ៖ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង ជាមួយនិងបណ្តាប្រតិបត្តិការបោសសំអាតមីននាពេលកន្លងមក គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៥ យើងសម្រេចបានលទ្ធផលគួរជាទីមោទនៈ ដោយបានបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងរំដោះដីជូនប្រជាពលរដ្ឋ សម្រាប់កសាងលំនៅឋាន, ដាំដំណាំកសិកម្ម និងកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា បានចំនួនជាង១.៤០០គីឡូម៉ែត្រក្រឡា, រកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន១.០២៣.២៩៨គ្រាប់, មីនប្រឆាំងរថក្រោះចំនួន២៣.៨៩៤គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន២.៦១៤.១៩១គ្រាប់ ដែលធ្វើឱ្យចំនួនអ្នករងគ្រោះ ធ្លាក់ចុះជាបន្តបន្ទាប់ពីចំនួនជាង៤.០០០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម១១១នាក់ នៅក្នុងឆ្នាំ២០១៥ កន្លងមក។
នេះជាប្រសាសន៍របស់លោកនាយឧត្តមសេនីយ៍ ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជាថ្លែងក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៥ ទិសដៅឆ្នាំ២០១៦ របស់គណៈបញ្ជាការដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រកាត់បន្ថយគ្រោះថ្នាក់ ដោយសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់កងកម្លាំងនគរបាលនៃក្រសួងមហាផ្ទៃ (គ.អ.ម.ផ)ដែលរៀបចំនៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី០៩ មីនា ឆ្នាំ២០១៦ ។
ចែករំលែកព័តមាននេះ