ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​សត្វ​ទាំងអស់​រមែង​ប្រែប្រួល​ជា​ធម្មតា

2 ឆ្នាំ មុន

តាម​គម្ពីរ​ព្រះ​អភិធម្ម​បាន​ពន្យល់​យ៉ាងនេះ​ថា ជីវ​តិ​សព្វ​សត្វ​ទាំងអស់​នៅ​ក្នុង​លោក​នេះ​រមែង​មិន​ទៀងទាត់​ឡើយ តែង​ប្រែប្រួល​ឥត​ឈប់​ឈរ សត្វ​ខ្លះ​ប្រែប្រួល​ភ្លាម​ៗ​ឃើញ​ជាក់​នឹង​ភ្នែក ឯ​ខ្លះ​ទៀត​ហាក់ដូចជា​រាង​យូរ​បន្តិច​ទើប​ប្រែប្រួល គឺ​មិន​មាន​សត្វ​ណា​គេច​រួច​ចៀស​ផុត​អំពី​ការ​ប្រែប្រួល​នៃ​រូប​កាយ​នេះ​បាន​ឡើយ ។ សាមញ្ញលក្ខណ​ធម៌​គឺ ការ​កើត ចាស់…

តាម​គម្ពីរ​ព្រះ​អភិធម្ម​បាន​ពន្យល់​យ៉ាងនេះ​ថា ជីវ​តិ​សព្វ​សត្វ​ទាំងអស់​នៅ​ក្នុង​លោក​នេះ​រមែង​មិន​ទៀងទាត់​ឡើយ តែង​ប្រែប្រួល​ឥត​ឈប់​ឈរ សត្វ​ខ្លះ​ប្រែប្រួល​ភ្លាម​ៗ​ឃើញ​ជាក់​នឹង​ភ្នែក ឯ​ខ្លះ​ទៀត​ហាក់ដូចជា​រាង​យូរ​បន្តិច​ទើប​ប្រែប្រួល គឺ​មិន​មាន​សត្វ​ណា​គេច​រួច​ចៀស​ផុត​អំពី​ការ​ប្រែប្រួល​នៃ​រូប​កាយ​នេះ​បាន​ឡើយ ។

សាមញ្ញលក្ខណ​ធម៌​គឺ ការ​កើត ចាស់ ឈឺ ស្លា​.​ប់ ជា​ច្បាប់ធម្មជាតិ​តាក់តែង​មក មិន​មាន​បុគ្គល​ណា​ម្នាក់ សត្វលោក​ណាមួយ​គេច​ផុត​បាន​ទេ ចង់​ឬ​មិន​ចង់​ត្រូវ​តែ​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់​យុត្តិធម៌​មួយ​នេះ ។

ជាតិ​ជា​មនុស្ស​កាល​នៅ​វ័យក្មេង ធ្លាប់តែ​មាន​កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​ឈ្លាសវៃ ស្មារតី​ចាំ​ជាក់ ប៉ុន្តែ​ដល់​ពេល​ដែល​ខ្លួន​ចាស់​ពេល​ណា​បែរជា​ប្រែ​ទៅ​ជា​ខ្សោយ​បញ្ញា ខ្សោយ​ទាំង​កម្លាំងកាយ គឺ​ខ្សោយ​វិ​វ​ឌ្ឍ​ទៅ​តាម​វ័យ ។ មនុស្ស​ធ្លាប់តែ​រស់នៅ​ជាមួយ​គ្នា​ដោយ​ភាព​សុខសាន្ត សុភមង្គល ត្រជាក់ត្រជំ​សុខដុមរមនា ប៉ុន្តែ​នៅ​ទីបំផុត បែរជា​ត្រូវ​ព្រាត់ប្រាស និរាស​ចាក​គ្នា ប្រែ​ក្លាយទៅជា​វិយោគ​សោកសៅ​ទៅ​វិញ នេះ​ជា​ច្បាប់ធម្មជាតិ ឬ​ហៅ​ថា​ជា​មរតក​របស់​សត្វលោក ។

អ្វី​ៗ​សព្វ​យ៉ាង​នៅ​ក្នុង​លោកសន្និវាស​នេះ​ពិតជា​គួរ​ឱ្យ​សង្វេគ តក់ស្លុត រន្ធត់​ចិត្ត​ពេក​ក្រៃ មិន​មាន​អ្វី​ទៀត​ទាត់​ស្ថិតស្ថេរ​ចេរកាល​បា​ន​ទេ មាន​តែ​កម្ម​ជា​កុសល ឬ​កម្ម​ជា​អកុសល​នេះឯង​ជា​របស់​ទៀង សត្វ​សាង​កម្ម​ណា​រមែង​បាន​ទទួលផល​នៃ​កម្ម​នោះ​មិន​ខាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ