រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកំពុងបង្កើនថវិកាជាតិដើម្បីជំរុញគុណភាពអប់រំ ទន្ទឹមនិងនោះគឺបង្កើនប្រាក់បៀវត្សរ៍ជូនដល់លោកគ្រូអ្នកគ្រូ ដែលពេលនេះ២០១៧ គឺទាបបំផុតគឺ ៨០ម៉ឺនរៀល និង នៅ២០១៨ គឺនឹងឡើងដល់ ១លានរៀល ។
សម្តេចតេជោនាយករដ្ឋមន្រ្តីប្រកាសខាងលើបែបនេះ បានធ្វើឡើងនៅប៉ុន្មាននាទីមុននេះ ខណៈសម្តេចបានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកសញ្ញាបត្រថ្នាក់បរិញ្ញា ជាន់ខ្ពស់និងបរិញ្ញាជូនដល់ជ័យលាភីគរុនិស្សិតផ្នែកគ្រប់គ្រង អប់រំ គ្រូមកម្រិតឧត្តម (បរិញ្ញាបូក១) និងគ្រូកម្រិតមូលដ្ឋានឯកទេសភាសាបារាំង នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី០៩ មីនា ២០១៦ ។
ដោយឡែកបើតាមសម្តេចតេជោ ហ៊ុន សែន ការបើកប្រាក់ខែក្នុងខែមេសាគឺឌុប ចុងខែ៣គឺយើងបើកប្រាក់ខែម្តង ហើយនៅខែ៤ មុនចូលឆ្នាំគឺបើកម្តងទៀត រួមជាមួយនិងប្រាក់មុខងារបន្ថែម ហើយបន្ទាប់មកទៀតគឺនឹងបើកប្រាក់ខែនៅអាទិត្យទី៣ ខែឧសភា ដើម្បីចៀសវាងបញ្ហាចំណាយរបស់មន្រ្តីរាជការយើង៕
ចែករំលែកព័តមាននេះ