សង្ស័យបែកថ្នាំស្រែករវើរវាយដេកកណ្តាលផ្លូវ
រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យបែកថ្នាំជិះម៉ូតូមកឈប់កណ្ដាលផ្លូវស្រែករវើរវាយហើយដេកប្រកាច់ពេញផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ថ្ងៃទី៨ ខែមីនា
រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យបែកថ្នាំជិះម៉ូតូមកឈប់កណ្ដាលផ្លូវស្រែករវើរវាយហើយដេកប្រកាច់ពេញផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ថ្ងៃទី៨ ខែមីនា
រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យបែកថ្នាំជិះម៉ូតូមកឈប់កណ្ដាលផ្លូវស្រែករវើរវាយហើយដេកប្រកាច់ពេញផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ នៅផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
បុរសដែលសង្ស័យបែកថ្នាំឈ្មោះ ថា អាយុ២៥ឆ្នាំ ជាបុគ្គលិកក្នុងក្លឹបមួយនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានទីលំនៅខេត្តកណ្តាល ។
តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរូបនេះ ជិះម៉ូតូម៉ាកគុបជ្រុងសេ៥០ ពណ៌ទឹកប៊ិក ធ្វើដំណើរតាមផ្លូវ២៧១ ទិសដៅកើតទៅលិច លុះមកដល់ចំណុចខាងលើ ស្រាប់តែឈប់ម៉ូតូរួចស្រែករវើរវាយដេកប្រកាច់ពេញផ្លូវ ត្រូវបានអ្នកដំណើរ និងអ្នកជិតខាងចាប់សែងមកដាក់លើចិញ្ចើមផ្លូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់ ហើយរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកមើល និងចាប់បញ្ច្រកទឹកធ្វើឱ្យបុរសម្នាក់នេះស្វាងបន្តិច ហើយត្រូវអ្នកស្គាល់គ្នាដឹកតាមរថយន្តជូនទៅផ្ទះ ។
ក្រោយពេលកើតហេតុ ម៉ូតូរបស់បុរសរូបនេះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ដើម្បីប្រគល់ឱ្យម្ចាស់វិញ ៕
ចែករំលែកព័តមាននេះ