ខេត្តកំពង់ឆ្នាំង ៖ យុវជនសង្ស័យចែកចាយ និងប្រើប្រាស់ថ្នាំញៀន៦នាក់ និងថ្នាំញៀនម៉ាទឹកកកចំនួន១កញ្ចប់ធំ ត្រូវបាននគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ឡោមព័ទ្ធចាប់ខ្លួន ខណៈដែលពួកគេលួចធ្វើសកម្មភាពចែកចាយនិងប្រើប្រាស់ថ្នាំញឿនកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
មន្ត្រីសមត្ថកិច្ចការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានឱ្យដឹងថា ជនសង្ស័យទាំង៦នាក់ មាន ១-ឈ្មោះ ផៃ សុមាលី អាយុ២៨ឆ្នាំ ជាម្ចាស់ផ្ទះ ២-ឈ្មោះ មាស ប៊ុនរ័ក្ស អាយុ២៦ឆ្នាំ ៣-ឈ្មោះ ឡាយ ចាន់រស្មី អាយុ២៣ឆ្នាំ ៤-ឈ្មោះ អឹម ផល្លា អាយុ២៦ឆ្នាំ ៥-ឈ្មោះ ចិ សុបិន អាយុ២៤ឆ្នាំ និង៦-ឈ្មោះ តាំង ង៉ូវហេង អាយុ១៨ឆ្នាំ ទាំង៦នាក់មានទីលំនៅ ភូមិទី៧ សង្កាត់ខ្សាម ។
ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកបាន រួមមាន ថ្នាំញៀនម៉ាទឹកកក១កញ្ចប់ធំ គ្រាប់ថ្នាំផ្កាឈូក ៧គ្រាប់ ប្រាក់ខ្មែរជាង២០ម៉ឺនរៀល ប្រាក់អាមេរិក៤៣ដុល្លារ ទូរស័ព្ទដៃ៥ម៉ូតូ១គ្រឿង និងឧបករណ៍សម្រាប់ជក់មួយចំនួនទៀត ។
ជនល្មើសទាំង៦នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ