រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “គ្មាននរណាបោកខ្ញុំបានទៀតទេ ចាប់តាំងពីខ្ញុំបានប្រើប្រាស់ Facebook ដែលបានជួយអោយខ្ញុំបានដោះស្រាយបញ្ហាជូនជនរួមជាតិបានរហ័ស និងមានប្រសិទ្ឋិភាព (E-Government)” ។
សម្តេចតេជោនាយករដ្ឋមន្ត្រីសរសេរនៅលើComment Facebook Page ផ្លូវការរបស់សម្តេចខាងលើ នាប៉ុន្មាននាទីមុននេះ បន្ទាប់ពីសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភីនៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី៨ នៅប្រទេសសឹង្ហបុរី និងក្រុមកីឡាបាល់ទាត់ Cambodian all stars នារសៀលថ្ងៃទី០៨ មីនា ២០១៦ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី ៕
ចែករំលែកព័តមាននេះ