ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​ដ៏​គួរ​ភ្ញាក់ផ្អើល​រវាង​ក្រុម Arsenal និង Manchester United នៅ​ពហុ​កីឡដ្ឋាន SINGHA

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្របខ័ណ្ឌ EPL មានការ​ប្រកួត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​មិន​អាច​រំលង​បាន​ដែល​ជា​ការ​ប្រកួត​រវាង​ក្រុម​កាំភ្លើង​ធំ Arsenal និង​ក្រុម​បិសាច​ក្រហម Manchester United និង​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​នៅ

រាជធានី​ភ្នំពេញ ៖ នៅ​ក្របខ័ណ្ឌ EPL  មានការ​ប្រកួត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​មិន​អាច​រំលង​បាន​ដែល​ជា​ការ​ប្រកួត​រវាង​ក្រុម​កាំភ្លើង​ធំ Arsenal និង​ក្រុម​បិសាច​ក្រហម Manchester United និង​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​នៅ Singha Stadium កាលពី​ចុងខែ​មុន​នេះ ដែល​អ្នកគាំទ្រ​ជា​ច្រើន​ស្រែក​ហ៊ោ​រក​ញ្ច្រៀ​វ និង​ក្រេប​រសជាតិ​ស្រា​បៀរ​សឹ​ង្ហា​ផង​ដែរ ។

ព្រឹត្តិការណ៍​ធំ​ដ៏​គួរ​ឱ្យ​រំភើប​ដែល​អ្នកគាំទ្រ​ជា​ច្រើន​នៅ​កម្ពុជា​បាន​រង់ចាំ​បាន​មក​ដល់​ជា​ថ្មី នៅ​ពហុ​កីឡដ្ឋាន SINGHA ជាទី​កន្លែង​ដែល​អ្នកគាំទ្រ​វិស័យ​បាល់ទាត់ អាច​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់ និង​អាច​ស្រែក ហ៊ោ​គាំទ្រ​ដូច​កំពុង​ទស្សនា​ក្របខ័ណ្ឌ English Premier League ពិត​ៗ ។ អ្នកគាំទ្រ​ភាគច្រើន​សុទ្ធតែ​យល់​ស្រប​ថា SINGNA Stadium គឺជា​កន្លែង ល្អ​បំផុត​សម្រាប់​ទស្សនាការ​ប្រកួត​បាល់ទាត់ EPL ។

កាន់តែ​គួរ​ឱ្យ​រំភើប​ទៅ​ទៀត​នោះ អ្នកគាំទ្រ​ទាំងអស់​អាច​រីករាយ​នឹង​ការ​ប្រគំ​តន្ត្រី​ពិសេស​ពី​តារាចម្រៀង​ដ៏​ពេញ​និយម​បំផុត​នៅ​កម្ពុជា លោក ខេមរៈ សេរី​មន្ត និង​កញ្ញា មាស សុខ​សោភា ដែល​បាន​មក​អង្រួន​ឆាក​ទាំងមូល​ឱ្យ​កក្រើក​ផង​ដែរ ។ ទន្ទឹម​នឹង​នេះ អ្នកគាំទ្រ​ទាំងអស់​ក៏​អាច​រីករាយ​នា​ពេល​រាត្រី ជាមួយ​រសជាតិ​ស្រា​បៀរ SINGHA ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក ។

សម្រាប់​តម្លៃ​សំបុត្រ​ត្រឹមតែ​៦.០០០​រៀល ហើយ​អាច​ប្តូរ​យក​ស្រា​បៀរ SINGHA ចំនួន​ពីរ​កំប៉ុង ថែម​ទាំង​អាច​ក្រេប​រសជាតិ​ស្រា​បៀរ និង​ទស្សនាការ​ប្រកួត​នៅ​ក្នុង​ស្តង់​ស្រា​បៀរ SINGHA ជាមួយនឹង​តម្លៃ​ពិសេស និង​ការ​ផ្តល់​ជូន​ពិសេស​ៗ​ជា​ច្រើន​ទៀត ។ លើស​ពី​នេះ សំណាង​ទ្វេ​ដង​ក្នុង​មហា​ព្រឹត្តិការណ៍​នេះ គឺ​នៅ​ពេល ទិញ​ស្រា​បៀរ SINGHA  អាច​មានឱកាស​ឈ្នះ​រង្វាន់​ធំ​ពី​កម្មវិធី​ឆ្នោត​ផ្សងសំណាង និង​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន ទៀត​ពី​ឆ្នោត​កោស​ដូច​ជា អាវយឺត Man-Utd, កន្សែង Man-Utd, ប្រដាប់​ក្មេង​លេង Man-Utd, ពែង Man-Utd, បន្តោង​សោ Man-Utd ឬ SINGHA, ឆ័​ត្រ និង​អាវយឺត SINGHA ។ បន្ថែម​លើ​នេះ ពេល​ទិញ​ស្រា​បៀរ SINGHA ថូ​តូច​តម្លៃ​១២.០០០​រៀល អាច​ទទួល​បាន​ឆ្នោត​ផ្សងសំណាង​២​សន្លឹក ហើយ​សម្រាប់​ថូ​ធំ​តម្លៃ ៣៥.០០០​រៀល ទទួល​បាន​ឆ្នោត​ផ្សងសំណាង ២​សន្លឹក ។

ជាមួយ​កម្មវិធី​ប្រ៊ូ​ម៉ូ​ស៊ិ​ន​របស់​ស្រា​បៀរ SINGHA គឺ​ទិញ​ស្រា​បៀរ SINGHA មួយ​ធុង បញ្ចុះតម្លៃ​នៅ​ត្រឹមតែ​១៦.០០០​រៀល នឹង​ទទួល​បាន​ឆ្នោត​កោស និង​ឆ្នោត​ផ្សង​សំណាង​​ចំនួន ៣​សន្លឹក ហើយ​សម្រាប់​ស្រា​បៀរ SINGHA មួយ​កេស បញ្ចុះតម្លៃ​នៅ​ត្រឹមតែ​១៥​ដុល្លារ​ប៉ុណ្ណោះ នឹង​ទទួល​បាន​ឆ្នោត​កោស និង​ឆ្នោត​ផ្សងសំណាង​១២​សន្លឹក ។ ដូច្នេះ អ្នកគាំទ្រ​ទាំងអស់​អាច​រីករាយ​នឹង​ការ​ប្រកួត​ជាមួយនឹង​កម្មវិធី «​ទិញ​ច្រើន ឈ្នះ​ច្រើន ៕