ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ថៃ​ដោះ​លែង​អ្នកទោស​ខ្មែរ​៥​នាក់​​​នាំ​ខ្លួន​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​

8 ឆ្នាំ មុន

​ខេត្ត​ឧត្តរមានជ័យ ៖​ អាជ្ញាធរ​ថៃ​បាន​ដោះ​លែង​​អ្នកទោស​ខ្មែរ​៥​នាក់​ដែល​ជាប់​ចោទ​ពី​បទ​ឆ្លង​ដែន​កា.ប់​ឈើ​ដោយ​ខុសច្បាប់​កាលពី​ថ្ងៃ​ទី​៩​ កញ្ញា ២០១៤​ កន្លង​ទៅ​នេះ នាំ​យក​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​​

​ខេត្ត​ឧត្តរមានជ័យ ៖​ អាជ្ញាធរ​ថៃ​បាន​ដោះ​លែង​​អ្នកទោស​ខ្មែរ​៥​នាក់​ដែល​ជាប់​ចោទ​ពី​បទ​ឆ្លង​ដែន​កាប់​ឈើ​ដោយ​ខុសច្បាប់​កាលពី​ថ្ងៃ​ទី​៩​ កញ្ញា ២០១៤​ កន្លង​ទៅ​នេះ នាំ​យក​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​​ ​កាលពី​រសៀល​ថ្ងៃ​ទី​៨​ ​មីនា​ ​២០១៦ តាម​​​ច្រក​ទ្វារ​អន្តរជាតិ​ជាំ​ ស្ថិតនៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ​។

អ្នកទោស​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ ឈ្មោះ​ ឃុ​ត ញ៉ា​ន ​ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ​ រស់នៅ​ឯ​ខេត្តកំពត​ បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ​ដោយសារ​តែ​ពួក​ខ្លួន​ក្រីក្រ​ហើយ​រក​ការងារ​មិន​បាន​ធ្វើ ក្រោយមក​មាន​ក្រុម​ឈ្មួញ​ឈើ​គ្រ​ញួ​ង​បាន​ទៅ​បំផុស​ថា ​ពួក​គេ​ចង់បាន​មនុស្ស​កាប់​ឈើ​គ្រ​ញួ​ង​ចំនួន​៤០​ទៅ​៥០​នាក់​ កាប់​ឈើ​យក​មក​លក់​ឲ្យ​ពួក​គេ ហើយ​ស្បៀងអាហារ​ និង​​ថ្លៃបង់​ផ្លូវ ​ពួក​គេ​ជា​អ្នក​​ចំណាយ​ ​។

​មន្ត្រី​បម្រើ​ការងារ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​ បាន​ឲ្យ​ដឹង​ថា​ អ្នកទោស​ខ្មែរ​​​ទាំង​៥​នាក់​​ខាង​លើ​ ​មាន ​១-​ឈ្មោះ​ វង្ស ​ហ៊ុន​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ រស់នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​ ២-​ឈ្មោះ​ ប៉ម រឿ​ន ​ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ​៣-​ឈ្មោះ​ ញ៉ា​ន ថុ​ល ​ភេទ​ប្រុស ​អាយុ២៤​ឆ្នាំ​ ​៤-​ឈ្មោះ​ ចាន់ ម៉ៅ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ​និង​៥​-ឈ្មោះ​ ឃុន ​ញ៉ា​ន​ ភេទ​ប្រុស​ អាយុ៣៦​ឆ្នាំ​ ទាំង​៤​នាក់​នេះ​ រស់នៅ​ឯ​ខេត្តកំពត​ ។ ​បន្ទាប់​មក​ សមត្ថកិច្ច​​​បាន​អប់រំ​ណែនាំ រួច​ក៏​អនុញ្ញាត​ឲ្យ​ទៅ​ជួបជុំ​ក្រុមគ្រួសារ​វិញ​នា​ថ្ងៃ​ដដែល​ ៕​