រាជធានីភ្នំពេញ ៖ ជារៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃ៨មីនា លោកជំទាវ យិន ផាន្នី ស្ថាបនិកសារព័ត៌មានកោះសន្តិភាព តែងតែបានរៀបចំពិធីជួបសំណេះសំណាលជាមួយបុគ្គលិករបស់ខ្លួនជាស្រ្តីច្រើននាក់ដើម្បីអបអរសាទរទិវានារីអន្តរជាតិ៨មីនា ។
ដោយឡែកនៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ នេះ លោកជំទាវក៏បានរៀបចំពិធីជួបសំណេះសំណាលជាមួយបុគ្គលិកជាស្ត្រីរបស់ខ្លួនដូចឆ្នាំមុនៗដដែល ដើម្បីអបអរសាទរខួបលើកទី១០៥នៃទិវានារីអន្តរជាតិ៨ មីនា ក្រោមប្រធានបទ «វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព» ដែលបានរៀបចំនៅអង្គភាពសារព័ត៌មានកោះសន្តិភាព ស្ថិតនៅក្នុងខណ្ឌមានជ័យ ។
ក្នុងឱកាសនេះដែរ លោកជំទាវ យិន ផាន្នី បានថ្លែងថា «ស្ត្រីជាមាតាដ៏ល្អ និងជាមេផ្ទះដ៏ប្រពៃដែលចេះអប់រំថែទាំកូនឱ្យក្លាយជាកូនល្អ និងពលរដ្ឋល្អ» បន្ទាប់មកលោកជំទាវក៏បានចែកជូនសារុងម្នាក់មួយ និងឡេមួយបំពង់ផងដែរ និងបានជូនពរបុគ្គលិកទាំងអស់ ក៏ដូចជាស្ត្រីទូទាំងពិភពលោកជួបនូវសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ៕
ចែករំលែកព័តមាននេះ